Poem Contest

A
ahjinh
សួស្តីអ្នកទាំងអស់គ្នា❣️✌️🤗 គម្រោងបណ្ណាល័យសម្រាប់ការអភិវឌ្ឍដែលជាគម្រោងបង្កើតឡើងដោយបណ្ណាល័យបញ្ញវន្តនឹងរៀបចំធ្វើកម្មវិធី **“ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធកំណាព្យ”**📖📚📝 🤓📘នេះគឺជាឱកាសមួយសម្រាប់អ្នកដែលមានឧបនិស្ស័យអក្សរសិល្ប៍ ពិសេសមានចំណាប់អារម្មណ៍ក្នុងការបញ្ចេញទេពកោសល្យ ឬស្នាដៃនិពន្ធកំណាព្យរបស់ខ្លួន📕✏️ ✌️ការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងចង់លើកស្ទួយវិស័យបណ្ណាល័យក្នុងប្រទេសកម្ពុជា និងថែរក្សាអក្សរសាស្រ្តជាតិខេមរា ជាពិសេសផ្នែកកំណាព្យនេះតែម្តង! 💁📝តោះនៅចាំអីទៀត...😉 **១. ប្រធានបទ៖ "គុណតម្លៃនៃបណ្ណាល័យ"** **២. លក្ខខណ្ឌ៖** **•អក្ខរាវិរុទ្ធ៖ យកតាមវចនានុក្រមវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ(សម្តេចព្រះសង្ឃរាជ ជួន ណាត)** **•អក្សរ៖ កុំព្យូទ័រ (Font Unicode: Khmer OS system , ទំហំ៖ ១២)** **•ចំនួនល្បះ ៖ ចាប់ពី៥ ទៅ ១០ល្បះ** **•តែងជាបទ៖ ប្រាំពីរព្យាង្គ** **#កុំភ្លេចចូលរួមទាំងអស់គ្នាណា!**😉 😁អ្នកចូលរួមប្រឡងទាំងអស់អាចផ្ញើស្នាដៃរបស់់លោកអ្នកមកកាន់អ៊ីុម៉ែល **[email protected]** 🤗ចាប់ពីថ្ងៃទី ៣០ ខែ តុលា រហូតដល់ថ្ងែទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ **ថ្ងៃប្រកាសលទ្ធផល៖ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨** សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខ: **-098 388 808** **-085 951 952** ![FB_IMG_1541048687377.jpg](https://serey.io/imageupload_data/84592b67a7ae83bf190c4233686dc5901f997b9d)

Comments