Serey is utilizing Blockchain technology

ស្នេហាបែបស្វា រឺបែបតោ?

V
visoth

ប្តីប្រពន្ធទៅលេងសួនសត្វ, គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន

ប្រពន្ធប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង sweet ហើយ រ៉ូមែនទិច

ប្តីប្រពន្ធឃើញតោញីឈ្មោល នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនោះសោះ 
តោឈ្មោលនៅស្ងាត់តែឯង ធ្វើដូចអត់មាន និង មិនខ្វល់ពីតោញី

ប្រពន្ធប្រាប់ប្តីថា មើលទៅដូចកំសត់ណាស់ សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ

ប្តីក៏ឲ្យប្រពន្ធគប់កូនថ្មទៅកាន់តោញី ហើយចាំមើល

ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញី

បន្ទាប់មកគេក៏គប់ថ្មទៅស្វាដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញី, 
ស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ដោយព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ

ប្តីក៏ប្រាប់ប្រពន្ធគាត់ថា កុំឆោតល្ងង់នឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយម, ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ 
ល្អតែមើលមិនល្អស៊ី

ហើយក៏មានអ្នកខ្លះ ដែលគាត់មិនបានបញ្ចេញ​ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់

ជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ

 

 

 

364.174 SRY$0.00
Cambodia

Comments