Serey is utilizing Blockchain technology

គ្រាន់តែដឹងថា...!

V

vanputheakh

ពេលជួបវាក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការបែកគ្នាវិញ ហើយបើពេលបែកមកដល់វាក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការជួបវិញ នៅខណៈណាមួយ។ ដំណើរនៃជីវិតគឺវាបែបហ្នឹង! ជួបបែកៗវិលចុះឡើងរហូត។ មានរឿងសមបំណងក៏មិនបាច់រំភើបពេក ហើយពេលមានរឿងខកបំណងក៏មិនបាច់កើតទុក្ខពេក។ គ្រាន់តែទទួលដឹងក្នុងអារម្មណ៍គឺបានហើយ។ បើចិត្តកាន់តែប្រាថ្នាខ្លាំង ចិត្តនេះក៏កាន់តែមានរឿងខកបំណងខ្លាំង បើកាន់តែមានក្ដីរំពឹងខ្លាំងប៉ុនណាវាក៏ប្រាកដជាត្រូវខូចចិត្តខ្លាំងប៉ុណ្ណឹងដែរ។ យើងគ្រាន់តែត្រូវរស់នៅឱ្យស្របទៅនឹងធម្មជាតិប៉ុណ្ណោះ។ មនុស្សដែលបានសាងឧបនិស្ស័យស្រដៀងគ្នាក៏អាចរាប់អានទាក់ទងគ្នា រួមគ្នាសាងបង្កើតបានសមិទ្ធផលជាច្រើនជាមួយគ្នា។ ចំណែកមនុស្សដែលមានឧបនិស្ស័យមិនស្របគ្នា សូម្បីតែមិនធ្លាប់ស្រលាញ់រាប់អានគ្នាផង ក៏ចេះស្អប់គ្នាទៅកើតដែរ។ គ្មានអ្វីជារបស់យើងផង! យើងអាចមានអ្វីជាច្រើន ប៉ុន្តែចុងក្រោយយើងក៏នៅតែមិនមែនជាម្ចាស់កម្មសិទ្ធិលើអ្វីគ្រប់យ៉ាងដែលយើងសន្និដ្ឋានថាជារបស់យើងរហូតមក។ គ្រប់គ្នាកើតមកមានតែខ្លួនទទេស្អាត។ ឈ្មោះដ៏ពីរោះដែលយើងស្គាល់ថាជាឈ្មោះរបស់យើង ក៏គ្រាន់តែជានាមដែលតាងសម្រាប់ឱ្យគេងាយហៅ ងាយចំណាំបាន ប៉ុន្តែចុងក្រោយឈ្មោះនេះក៏គ្មាននរណាអាចចងចាំដែរ៕ កូន ចាបមាស![220781C9-9F0B-4A8F-91ED-70CD5D3F07EA.jpeg](https://serey.io/imageupload_data/bdf4bbae5e947f93d933b7b81615ebd4f4279903)
0.000 SRY$0.00
Global
Global

Comments