Serey is utilizing Blockchain technology

អាយុរបស់មនុស្សយើងខ្លីណាស់ ចឹងហើយសូមអ្នកប្រើប្រាស់វាឲមានតំលៃ

V

vannaksaom

![xuat-hien-phuong-phap-co-the-keo-dai-tuoi-tho-con-nguoi-them-hon-20-nam.jpg](https://serey.io/imageupload_data/d398e626d8de7efbcc199cae8b65d331fbc1e282) បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​ក៏​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ ១. ១០ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិន​ដឹង​ខ្យល់ ២. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​សិក្សា​រៀន​សូត្រ ៣. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ធ្វើ​ការ និង​ការ​ប្រើ​ជីវិត ៤. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​កសាង​ឋានៈ និង​គ្រួសារ ៥. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ថែ​រក្សា​អ្វី​ដែល​រក​បាន​មក ៦. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​មើល​ថែ​សុខភាព​​កាយ និង​ចិត្ត​ឲ្យ​នៅ​រឹង​ប៉ឹង ៧. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ដាក់​ចុះ​គ្រប់​យ៉ាង និង​រង់​ចាំ​​​ថ្ងៃ​ចុង​ក្រោយ។ ![575x360-v-dpc-56145160.jpg](https://serey.io/imageupload_data/0d30c4cade2df81fa02bd62f81b63c28e5ea1775) កាត់​ពី​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ អ្នក​មាន​ពេល​វេលា​មិន​ដល់ ៣០%​ទេ​ជា​របស់​ខ្លួន​ឯង ដូច្នេះ​សូម​ប្រើ​វា​ឲ្យ​បាន​សប្បាយ។ អាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ឲ្យ​ចប់ អ្នក​នឹង​អាច​ងាក​មក​ស្រលាញ់​ខ្លួន​​ឯង៖ ១. មិន​​ឈឺ​ ប៉ុន្តែ​ក៏​ត្រូវ​​មើល​ថែ ២. មិន​ស្រេក ប៉ុន្តែ​ក៏​ត្រូវ​ផឹក​ទឹក ៣. មាន​ហេតុ​មាន​ផល ក៏​ត្រូវ​ចេះ​ធ្វើ​ចាញ់ ៤. មាន​អំណាច ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ដាក់​ខ្លួន ៥. មិន​ហត់​នឿយ ប៉ុន្តែ​ក៏​ត្រូវ​សម្រាក ៦. មិន​មានទ្រព្យ​ច្រើន ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ស្កប់​ស្កល់ ៧. មាន​ធុរៈ​ច្រើន​យ៉ាង​ណា ក៏​ត្រូវ​ចេះ​ស្គាល់​ពេល​សម្រាក ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ថា “ជីវិត​សែន​ខ្លី​ណាស់” ![A-SPL-M3750096_r0udtv.webp](https://serey.io/imageupload_data/9cc65cead4ed0c5670367c834d367f156306ee8b) សូម​បំពេញ​តួនាទី​​ជា​ម្ដាយ ឪពុក ប្ដី ប្រពន្ធ បង​ប្អូន និង​មិត្តភ័ក្ដិ​ល្អ​បន្ត​ទៀត។ នៅ​ពេល​នៅ​ជាមួយ​គ្នា​ សូម​កុំ​ឆាប់​ខឹង​គ្នា​ងាយ​ៗ​ពេក។ ជីវិត​មនុស្ស​យើង​​នឹង​មាន ១០ឆ្នាំមិន​ច្រើន​​ដង​ប៉ុន្មាន​ទេ ដូច្នេះ​សូម​ប្រើ ១០​ឆ្នាំ ទាំង ៧​ដង​របស់​យើង​ឲ្យ​មាន​តម្លៃ។ បើ​ពេល​វេលា​អ្នក​នៅ​សល់ សូម​ចែក​រំលែក​អត្ថបទ​ទាំង​នេះ​ទៅ​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ផង! ![lifecycle-of-human-chart.jpg](https://serey.io/imageupload_data/763e2c3c1106226f4722509f6ab8266d4b91a9f5)
0.000 SRY$0.00
Global
Global

Comments