កំសាន្តរឿងខ្លី !
នៅសណ្ឋាគារមួយមានភ្ញៀវមកជួលស្នាក់នៅ គាត់រកក្នុងតំលៃថោកបំផុតគឺមួយបន្ទប់ថ្លៃ១០ដុល្លារក្នុងមួយយប់ ។ ពេលហុចលុយឲ្យអ្នកគិតលុយស្រាប់តែលុយជ្រុះទៅលើដី អ្នកគិតលុយបានយកជើងឈូសលុយហើយត្បៀតនឹងមេជើងយកឡើង ពេលនោះភ្ញៀវបានទាញយកប្រាក់មកវិញហើយនិយាយថាៈ លុយប្រឡាក់វាមិនបានបាត់បង់តម្លៃរបស់វាទេ តែអាកប្បកិរិយារបស់អ្នកទេដែលបានធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃ ។ ការសម្រេចចិត្ត ការតស៊ូ ការហត់នឿយ ដើម្បីរកប្រាក់បានដប់ដុល្លារ វាជាផ្លូវរបស់យើង ឲ្យតែមានមធ្យោបាយត្រឹមត្រូវវាមិនបានបាត់បង់តំលៃខ្លួនឯងឡើយ ។
១- រៀនគ្រប់គ្រងអាកប្បកិរិយាដោយការប្រុងប្រយ័ត្នជាបន្តបន្ទាប់ វាជាកម្មវត្ថុតែមួយគត់របស់ជីវិតដែលត្រូវតែរៀនដោយខានមិនបាន ។
២- កុំធ្វើអ្វីៗដើម្បីតែលុយ ត្រូវធ្វើដោយក្តីស្រឡាញ់ហើយធ្វើវាដោយការប្រុងប្រយ័ត្នជានិច្ច ។
៣- ពេលវេលារបស់មនុស្សសុទ្ធតែមានកំណត់ កុំខ្ជះខ្ជាយពេលវេលាក្នុងការរស់នៅឲ្យសោះ ! ការងារគឺជាជីវិត ទោះទៅរស់នៅទីណា ហើយរស់នៅដូចម្តេចក៏ត្រូវតែធ្វើការងារដែរ ជីវិតត្រឹមតែជាការងារ ។
Comments