Serey is utilizing Blockchain technology

សត្រូវធំបំផុតដែលនាំឲ្យបាត់បង់ចិត្តស្ងប់ៈ

ungsina

សត្រូវធំបំផុតដែលនាំឲ្យបាត់បង់ចិត្តស្ងប់ៈ
១- តំរេកក្នុងកាមនិងការប្រាថ្នាកាម ការស្រឡាញ់ជាប់ចិត្ត តណ្ហានិងចំណង់រោលរាលអន្ទះអន្ទែង ។
២- ការមិនពេញចិត្ត ការទើសចិត្ត ការគិតឲ្យថ្នាំងថ្នាក់ចិត្ត ។
៣- ភាពខ្ជិលច្រអូសងុយងក់ ការភ័យខ្លាចច្រើន ការសង្ស័យរួញរាចិត្ត ការមានះចចេសរឹងរូស ។
៤- ចង់បានឲ្យគេសរសើរ ចង់បានការគោរព ចង់បានលាភសក្ការៈ ចង់បានកេរ្តិ៍ឈ្មោះ អំនួតខ្លួនឯង លើកសរសើរខ្លួនឯងបន្ទាបបន្ថោកអ្នកដទៃ រំពៃមើលទោសកំហុសគេ ចូលចិត្តសន្សំរឿង ។
ទាំងនេះមិននាំជីវិតឲ្យបរិសុទ្ធបានឡើយ ការធ្វើសមាធិមិនអាចបានជួបចិត្តស្ងប់ មិនអាចជាឈានលាភីបុគ្គល មិនអាចស្គាល់រសមគ្គផលនិព្វានបានទេ ការយកឈ្នះធាតុទាំងនេះបានទើបជីវិតមានក្តីសុខ ។

1209.612 SRY$0.00
Cambodia
Cambodia

Comments