[English Below]
3 កត្តាសំខាន់ៗដែលជម្រុញឱ្យតម្លៃមាសកើនឡើងដល់កំណត់ត្រាប្រវត្តិសាស្ត្រ
ថ្មីៗនេះ តម្លៃមាសបានកើនឡើង ATH របស់វាដល់ជាង $4,300 ក្នុងមួយអោន ដែលជាការបន្តនិន្នាការកើនឡើងជាប់ៗគ្នាក្នុងរយៈពេល 8 សប្តាហ៍។ តម្លៃប្រាក់ (Silver) បានឡើងដល់ជិត $52 ក្នុងមួយអោន ខណៈដែលតម្លៃប្លាទីន និងប៉ាឡាដ្យូម (palladium) ក៏បានកើនឡើងខ្លាំងផងដែរ ដែលនេះបង្ហាញពីការកើនឡើងជាទូទៅនៃតម្លៃលោហៈធាតុមានតម្លៃ។
1. ហានិភ័យភូមិសាស្ត្រនយោបាយ ជម្រុញឲ្យមានតម្រូវការទ្រព្យសកម្មសុវត្ថិភាព (Safe-Haven)៖ ការកើនឡើងនេះត្រូវបានជម្រុញដោយអស្ថិរភាពសកលដែលកំពុងកើនឡើង។ កត្តាសំខាន់ៗរួមមាន៖ ការដួលរលំនៃរដ្ឋាភិបាលបារាំង, ការរំពឹងទុកថារដ្ឋាភិបាលអាមេរិកនឹងត្រូវបិទទ្វារក្នុងរយៈពេលយូរ, និងភាពតានតឹងពាណិជ្ជកម្មជាថ្មីរវាងអាមេរិក និងចិន ស្ដីពីរ៉ែកម្រ។ ការកើនឡើងនូវការជៀសវាងហានិភ័យ កំពុងជម្រុញឱ្យវិនិយោគិនងាកទៅរកទ្រព្យសកម្មសុវត្ថិភាព។
2. ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ៖ បរិយាកាសរូបិយវត្ថុដែលអំណោយផលក៏កំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ការកាត់បន្ថយអត្រាការប្រាក់ចំនួន 25-bp របស់ FOMC កាលពីខែកញ្ញា បានបង្ហាញពីការចាប់ផ្តើមនៃវដ្តនៃការបន្ធូរបន្ថយថ្មីមួយ។ មិនត្រឹមតែនៅអាមេរិកប៉ុណ្ណោះទេ អត្រានៃការកាត់បន្ថយអត្រាការប្រាក់ជាសកលដែលមានរហូតដល់ 85% គឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំ។
3. មាសកំពុងចូលជំនួសប័ណ្ណរតនាគារអាមេរិក ជាទ្រព្យសកម្មបម្រុង៖ ការផ្លាស់ប្តូរដ៏ធំមួយកំពុងកើតមានឡើង ស្របពេលជាមួយនឹងការទិញចូលមាសយ៉ាងសកម្មពីសំណាក់ធនាគារកណ្តាលនានា។ បច្ចុប្បន្ន ទុនបម្រុងមាសផ្លូវការមានតម្លៃលើសពី $5 trillion ដែលបានវ៉ាដាច់ប័ណ្ណរតនាគារអាមេរិកតម្លៃ $3.9 trillion ដែលកាន់កាប់ដោយស្ថាប័នបរទេស។
3 Key Drivers Behind the Historic Rally of Gold
Recently Gold briefly surpassing $4,300/oz, extending their eight-week winning streak. Silver peaked near $52/oz, while platinum and palladium also rose sharply, reflecting a broad-based rally in precious metals.
1. Geopolitical Risks Fuel Safe-Haven Demand: The surge is
driven by escalating global instability. Key factors include
the collapse of the French government, the expected
prolonged US government shutdown, and renewed
US–China trade frictions over rare earth elements. Rising
risk aversion is pushing investors toward safe-haven assets.
2. Monetary Easing: A supportive monetary environment is
also playing a critical role. The FOMC’s 25-bp rate cut in
September marked the start of a new easing cycle. Not only
the US—the global rate-cut ratio of 85% represents a
four-year high.
3. Gold Displacing US Treasuries as a Reserve Asset: A major
shift is underway amid robust central bank buying. Official
gold reserves now exceed $5 trillion, surpassing the $3.9
trillion in US Treasuries held by foreign institutions.


Comments