Serey is utilizing Blockchain technology

ជិវិតរបស់យើងមិនអាចប្រព្រឹត្តិទៅដូចកាលពីមុន

T

titsina

នៅពេលដែលយើងបាត់់បង់មនុស្សជាទីស្រឡាញ់ណាម្នាក់ហើយនោះ ជិវិតរបស់យើងមិនអាចប្រព្រឹត្តិទៅដូចកាលពីមុនទៀតទេ...យើងត្រូវរៀនរស់សាថ្មីជាសន្សឹមៗ...ដោយរក្សារូបភាពរបស់អ្នកដែលចាកចេញទៅ ឲ្យស្ថិតនៅក្នុងជម្រៅចិត្តរបស់យើង ដោយល្អបំផុត...ជារៀងរហូត តាមរយៈការឧទ្ទិសបុណ្យកុសល អំពើល្អដែលយើងបានបំពេញទាំងអស់ជូនលោកជាប្រចាំ...ដោយសេចក្តីគោរពនឹករលឹកក្រៃលែង...។ អ្វីៗទាំងអស់ក្នុងជិវិតជាអនិច្ចំ គឺមិនទៀងទាត់ទេដូច្នេះ នៅពេលជិតវិតផ្តល់ភាពស្រស់ស្អាត ស្រស់បំព្រងដល់យើង គួរចេះធ្វើចិត្តឲ្យសប្បាយរីករាយ និងទទួលភាពស្រស់ស្អាតនេះឲ្យបានពេញលេញ ហើយនៅពេលដែលជិវិតផ្តល់ភាពជូរចត់ ភាពវឹកវរ ភាពអវិជ្ជមាន ការព្រួយបារម្ភ ការព្រាត់ប្រាស...ត្រូវរំលឹកខ្លួនឯងថា ទាំងអស់នេះមិនទៀងទាត់ទេ រឿងសោកសៅទាំងអស់នេះនឹងកន្លងផុតទៅ មិនស្ថិតនៅជារៀងដរាបទេ...។
ថ្ងៃល្អ ថ្ងៃថ្មីសុខសប្បាយ ថ្ងៃជោគជ័យកំពុងដើរមករកខ្ញុំហើយ...កុំអស់សង្ឃឹមឲ្យសោះ ! ។

616.572 SRY$0.00
Cambodia
Cambodia

Comments