Serey is utilizing Blockchain technology

ទស្សនៈរបស់ SEREY

T
http://www.iranaca.com/wp-content/uploads/2018/02/23.jpg ពួកយើងនៅ SEREY នេះ គិតថា ជនជាតិកម្ពុជាគ្រប់រូប ដឹងតិចតួចអំពីអ្វីៗទាំងអស់ក្នុងលើកនេះ តែយើងក៏គិតថា ចំណេះដឹងទំាំងអស់នេះអាចចែករំលែកបាន ដូចនេះហើយក្នុងវេទិកា SEREY ពួកយើងលើកទឹកចិត្តដល់ការចែករំលែកចំណេះដឹងប្លែក និងមិនសូវមានគេដឹង។ វេទិកា SEREY ស្ថិតនៅលើចំណុចកណ្តាលមួយនៃចក្រវាលនៃចំណេះដឹងដ៏ធំល្វើងល្វើយ ហើយតួនាទីរបស់ SEREY គឺ ដាក់ខ្លួនយ៉ាងខ្លាំងលើចំណុចនេះ ពេលបង្កើតសហគមន៍ SEREY ។ ទោះជាយ៉ាងណាក៏ដោយក៏ SEREY មានទស្សនៈវិស័យយ៉ាងច្បាស់អំពីខ្លួនឯងនោះគឺ ពួកយើងចង់មើលឃើញ SEREY ក្លាយទៅជាមជ្ឈមណ្ឌលចំណេះដឹងនៃ Cryptocurrency នៅកម្ពុជា និងជាវេទិកាបើកចំហមួយដែលមិនមានការរើសអើស ចំពោះអ្នកប្រើប្រាស់គ្រប់ប្រភេទ។ SEREY មិនមានភាពលំអៀង និងផ្តល់អោយអ្នកប្រើប្រាស់គ្រប់គ្នា ភាពស្មើគ្នាក្នុងការចូលរួម ដោយមិនគិតពីកំណើត ជាតិសាសន៍ និងទំហំសេដ្ឋកិច្ច។ វាគឺជាវេទិកាមួយដែល នៅកន្លែងណាក៏ដោយ អ្នកណាក៏ដោយក៏អាចប្រើប្រាស់ភាពប៉ិនប្រសិប របស់ខ្លួន ដោយមិនមានការភ័យខ្លាច ឬការគាប់សង្កត់។ វេទិកា SEREY គឺជាអំណោយសម្រាប់ប្រជាជនខ្មែរគ្រប់រូប ហើយវារំពឹងតែទៅលើអ្នកប្រើប្រាស់ខ្លួនឯង ក្នុងការកំណត់អំពីមាតិកាដែលខ្លួនចង់ផលិត គុណភាព និងការទទួលស្គាល់ ដែលទាំងអស់នេះត្រូវបានមើលឃើញតាមរយៈការផ្តល់គុណតម្លៃគ្នាទៅវិញទៅមក។ https://i.ytimg.com/vi/dycg6F62WTI/maxresdefault.jpg ------ ទស្សនៈវិស័យទាក់ទិននឹងការអប់រំ លើសពីនេះផងដែរ ពួកយើងជឿជាក់ថា វេទិកា SEREY ក៏នឹងចូលរួមលើកកម្ពស់ វិស័យអប់រំក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។ ពួកយើងគិតថា ការសរសេរ ជួយពួកយើងរក្សាភាពនឹងនរ និងស្ថិតក្នុងការសម្រេចចិត្តយ៉ាងប្រយ័ត្ន។ វាលើកទឹកចិត្តឲ្យពួកយើងមើលឃើញពីអ្វីមួយតាមជ្រុងផ្សេងៗខុសពីរាល់ដង មិនមែនប្រើប្រាស់គ្រប់ភ្នែកត្រឹមតែជាកញ្ចក់ទេ។ មនុស្សម្នា ដែលទទួលការអប់រំអោយមើលឃើញពីជុ្រងផ្សេងៗ មានមូលដ្ឋានច្បាស់លាស់ និង ហ៊ានបង្ហាញពីទស្សនៈខ្លួនឯងព្រមទាំងមានទំនួលខុសត្រូវ និងមានការផ្លាស់ប្តូរ។ ម្យ៉ាងទៀត ការសរសេរក៏បង្រៀនយើងអោយចេះគិត គឺគិតប្រកបដោយភាពនឹងនរ និងមានការបកស្រាយត្រឹមត្រូវ ក្នុងពេលសរសេរ។ បកស្រាយក្នុងន័យមួយវិញទៀត SEREY លើកទឹកចិត្ត អ្នកទាំងគ្នា អោយលេងគំនិតក្នុងការសរសេរ និងសរសេរជាមួយពាក្យពេចន៍ដែលមានន័យផ្សេងៗចូលគ្នា។ ពួកយើងជឿជាក់ថា គំនិតរបស់យើងគួរចែករំលែកពិភាក្សាគ្នាទៅវិញទៅមក និងចាប់ផ្តើមពីការពិភាក្សានៅក្នុងខ្លួន។
0.000 SRY$0.00
Global

Comments