Serey is utilizing Blockchain technology

Budha

time-queen

#ព្រះពុទ្ធ

ព្រះពុទ្ធព្រះអង្គមិនដែលត្រាស់បង្គាប់ បរិស័ទ្ធ របស់ព្រះអង្គ ទៅលក់ដីស្រែចម្ការ លក់ផ្ទះ លក់កេរ្តិ៍មរតក ដើម្បីមកធ្វើបុណ្យជាមួយតថាគតឡើយ ព្រះអង្គតែងទូន្មានបរិស័ទថា​បើសត្វលោកមានសទ្ធាជឿកម្មផល ដែលព្រះអង្គសម្តែងហើយ ញុំាំនូវសេចក្តីជ្រះថ្លាហើយ ចូរបូជាចុះ ។ ហើយព្រះអង្គទូន្មានថា ត្រូវចេះបែងចែកទ្រព្យសម្បត្តិ អោយបានត្រឹមត្រូវ ក្នុងការរស់នៅ ៤ ប្រការ ៖

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ ការបែងចំណែកទុកចាយ ប្រើប្រាស់ចិញ្ចឹមជីវិត ។ 

២ ការបែងចំណែកទុកធ្វើការ ជាកុសល ។ 

៣ ការបែងចំណែកទុកសម្រាប់ប្រកបរបរផ្សេងៗ ។

៤ ការបែងចំណែកទុកការពារពេលមានធុរៈ មានជម្ងឺជាដើម

 

ព្រោះនៅក្នុងលោកនេះព្រះពុទ្ធបានត្រាស់ដឹងឡើង ព្រះអង្គជ្រាបច្បាស់អំពី សុខទុក្ខរបស់សត្វលោក ទើបព្រះអង្គត្រាស់ជាគាថា ដើម្បីអោយសត្វលោកបានសម្រេចសម្បត្តិលោកិយ ដូច្នេះថា៖ 

 

-ទលិទ្ទិយំ ទុក្ខំ លោកេ ភាពក្រីក្រជាទុក្ខក្នុងលោក ។ ការមានសម្បត្តិគ្រប់គ្រាន់ គឺជាបុញ្ញនិធិមួយឱ្យជនជាគ្រហស្ថមានការសប្បាយ ។

 

-ភោគសុខំ សេចក្តីសុខព្រោះការចាយវាយទ្រព្យ ។

 

ការប្រើប្រាស់ចាយវាយទ្រព្យសម្បត្តិដោយស្ថាន ៥ យ៉ាងគឺ៖

១​ ចិញ្ចឹមខ្លួន មាតាបិតា

២ ចិញ្ចឹមមិត្តសំឡាញ់ឱ្យជាសុខ

៣ បំបាត់អន្តរាយដែលកើតអំពីហេតុផ្សេងៗ

៤ ធ្វើពលី ៥ យ៉ាង

៥ បរិច្ចាគទានដល់សមណព្រាហ្មណ៍អ្នកប្រព្រឹត្តល្អ ។

405.986 SRY$0.00
Global
Global

Comments