អនុមោទនាថ្ងៃសីល រំងាប់ក្រោធ
១- មើលហេតុរបស់កំហឹងគឺការមានះប្រកាន់ចង់យកឈ្នះចាញ់គ្នា ដែលចាំបាច់ត្រូវមើលខ្លួនឯង កុំចេះតែចង្អុលឲ្យគេធ្វើតាមខ្លួន ។ កុំចេះតែដេករកនឹកឃើញតែកន្លែងខ្លួនត្រូវគេខុស ត្រូវរកមើលកន្លែងខ្លួនខុសខ្លះផង ។
២- ពិចារណាពីទោសរបស់កំហឹងៈ ខឹងគេសាងទុក្ខឲ្យខ្លួនឯង ឈ្លោះគ្នាបានត្រឹមតែការបែកបាក់ បាត់បង់ទំនាក់ទំនងខាតប្រយោជន៍ មនុស្សខឹងច្រើនគ្មានញាតិទេ មុខចាស់ ភ្នែកក្រហមក្រឡោតៗ ឈឺច្រើន គ្មានអំណោយទានទេ ស្លាប់ទៅកើតជាសត្វតិរិច្ឆានកាចៗ ឬទៅនរកអវចី ។
៣- ខ្លួនឯងក៏មិនល្អប៉ុន្មានដែរ គេក៏មានសេចក្តីល្អរបស់គេ មានបុណ្យទ្រទ្រង់មករៀងខ្លួនទេ គេមិនវិនាសដោយសារតែយើងខឹងប្រទេចផ្តាសារគេនោះទេ ។
៤- សត្វលោកមានកម្មជារបស់ខ្លួនទេ អត់ធន់មានមេត្តានឹងគ្នាទើបជាក្តីសុខពិត ។ ពេញចិត្តក៏ទុក្ខ ទាស់ចិត្តក៏ទុក្ខ យើងក៏មិនទៀង គេក៏មិនទៀង ទិសដៅរំលត់ទុក្ខមិនមែនកំហឹងទេ គឺចិត្តស្ងប់ ! ប្រតិបត្តិបញ្ចប់ចិត្តអាល័យនិងការទើ់សចិត្តទើបចប់ទុក្ខ ។

Comments