តាមពិតផ្សារចាស់កកើតតាំងពីសម័យព្រះបាទពញាយ៉ាតមកម្លេះ ក្នុងពេលដែលព្រះអង្គយាងមកបោះទីតាំងព្រះរាជវាំងនៅក្បែរវត្តភ្នំ ដែលកាលណោះ ទ្រង់យកទន្លេចតុមុខត្រើយខាងលិចជាកំពែងវាំងប៉ែកខាងកើត ហើយបញ្ជាឱ្យឧកញ៉ាផ្លុងកេណ្ឌប្រជារាស្រ្តជីកព្រែកមួយនៅខាងត្បូងវត្តភ្នំពីច្រាំងទន្លេឆ្ពោះទៅលិច ដោយប្រសិទ្ធនាមហៅព្រែកពាមផ្លុង(បច្ចុប្បន្នជាសួនច្បារមុខផ្សារចាស់រហូដលមុខស្ថានីយរថភ្លើង)ជាកំពែងវាំងខាងត្បូង។ ឯប៉ែកខាងជើងជីកព្រែកមួយទៀតហៅព្រែកពោងពាយនៅម្តុំចិនដំដែកជាកំពែងវាំងខាងជើង។
ដោយសារតែមាត់ព្រែកពាមផ្លុងជាទីសំចកទូកនានាដែលដឹកកសិផល ពីត្រើយខាងកើតទន្លេ ប៉ែកខាងជ្រោយចង្វា និងអរិយក្សត្រយកមកដោះដូរទំនិញគ្នាជាមួយប្រជាជននៅត្រើយខាងលិច យូរៗទៅ ទីនោះក៏ក្លាយជាផ្សារដោះដូរទំនិញគ្នាតាំងពីពេលនោះមក ។
លុះដល់រាជព្រះបាទនរោត្តម ប្តូររាជវាំងពីឧត្តុងមកភ្នំពេញនៅឆ្នាំ១៨៦៥ ទីតាំងផ្សារចាស់នោះនៅបន្តសកម្មភាពជាមជ្ឈមណ្ឌលពាណិជ្ជកម្មដដែល។ ហើយនៅឆ្នាំ១៨៩០ ទីនោះក៏ចាប់សាងសង់ជាផ្សារផ្លូវការ និងបានដាក់ដំណើរការនៅឆ្នាំ១៨៩៥ ។ ដូច្នេះហើយទើបផ្សារមួយនេះត្រូវបានគេប្រសិទ្ធនាមថាផ្សារចាស់ ។
5 votes
0 downvote
Global
Comments