ADB ផ្តល់៦០លានដុល្លារ លើការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

ដោយ: ភួង វ៉ាន់ថា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តលជំនួយសម្បទាន ៦០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា លើគម្រោងកែលម្អជំនាញដល់កម្មករ និងការប្រកួតប្រជែងនៃកម្លាំងការងារ ដើម្បីឆ្លើយតបនឹងទីផ្សាការងារនាពេលបច្ចុប្បន្ន និងអនាគត ខណៈកម្មវិធីអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជិវៈរបស់កម្ពុជា មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារនោះទេ។
ជាតិសង្គមជាតិADB ផ្តល់៦០លានដុល្លារ លើការបណ្តុះបណ្តាលជំនាញនៅកម្ពុជា 25, Jun 2019 , 10:19 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: ភួង វ៉ាន់ថា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តលជំនួយសម្បទាន ៦០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា លើគម្រោងកែលម្អជំនាញដល់កម្មករ និងការប្រកួតប្រជែងនៃកម្លាំងការងារ ដើម្បីឆ្លើយតបនឹងទីផ្សាការងារនាពេលបច្ចុប្បន្ន និងអនាគត ខណៈកម្មវិធីអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជិវៈរបស់កម្ពុជា មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារនោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ឥណទានសម្បទាននេះ ដើម្បីជួយដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មរបស់កម្ពុជា តាមរយៈការកែលម្អបរិក្ខារ និងកម្មវិធីសិក្សា, ពង្រឹងជំនាញគ្រូបណ្តុះបណ្ដាល និងឧបករណ៍សម្ភាររបស់វិទ្យាស្ថានបណ្តុះបណ្ដាលបច្ចេកទេសវិទ្យា (TTLs)។ លើសពីនេះ គម្រោងនេះនឹងជួយជំរុញទំនាក់ទំនងរវាង រដ្ឋាភិបាល និង សហគមន៍ធុរកិច្ច កាន់តែរឹងមាំ ក្នុងការសម្រេចឲ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ។
អ្នកស្រី យូមីកុ យ៉ាម៉ាការី មន្ត្រីផ្នែកអបរំរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ការមានកម្លាំងការងារដែលមានជំនាញខ្ពស់ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័យ និងកម្លាំងការងារកើនឡើងដូចកម្ពុជា។
អ្នកស្រីបាននិយាយថា៖« យើងនឹងធ្វើឲ្យប្រាកដថា រាល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល និងវិស័យឯកជន នឹងធ្វើការងាររួមគ្នា ដើម្បីបង្កើនជំនាញរបស់និយោជិត»។
ធនាគារអភិវឌ្ឍន៍អាស៊ីបានជ្រើសរើស វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៥ ទូទាំងប្រទេសកម្ពុជាមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស សម្រាប់ឧទ្យាន TVET និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ ហើយគម្រោងមួយនេះ នឹងជួយពង្រឹងជំនាញ់អ្នកបច្ចេកទេសចំនួន ១៨, ០០០ នាក់ ក្នុងនោះស្ត្រីមាន ២៨ ភាគរយ ដែលមានលទ្ធភាពទទួលបានការងារ ក្នុងវិស័យសំខាន់ៗដូចជា វិស័យកម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ គម្រោងនេះ ក៏អនុវត្តន៍ជាមួយនិយោជិត ដែលកំពុងធ្វើការក្នុងវិស័យឧស្សាហកម្ម ដើម្បីបំពេញភាពចន្លោះប្រហោង និងកង្វះជំនាញផងដែរ។
តាមការប៉ាន់ស្មាន គម្រោងនេះនឹងផ្តល់ឱកាសដល់ការអភិវឌ្ឍន៍សមត្ថភាព ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣,៥០០ នាក់ ក្នុងនោះយ៉ាងហោចណាស់មានស្ត្រី ២៥ ភាគរយ។ កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១១០ ក្នុងចំណោម ១៤០ ប្រទេស ដែលស្វែងរកនិយោជិតដែលមានជំនាញខ្ពស់ សម្រាប់បំពេញតួនាទីបច្ចេកទេស ព្រោះកម្មវិធីអប់រំភាគច្រើន ផ្ដោតលើការងារក្នុងវិស័យសេវាកម្ម៕
www.thmeythmey.com/?page=detail&id=79765
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments