Serey is utilizing Blockchain technology

យើងចេះតែឆ្ងល់ថា

tehongly

យើងចេះតែឆ្ងល់ថា ហេតុអីទើបកម្មក្រឲ្យផល?យើងចេះតែចង់អញ្ចេះចង់អញ្ចុះតាមតែកិលេសខ្លួនឯង បើស្អប់អ្នកណាហើយចេះតែចង់ឲ្យគេក្លាយទៅជាយ៉ាងនេះយ៉ាងនោះ ខ្លួនឯងបានធ្វើបុណ្យហើយក៏ចាំមើលផលបុណ្យក្រឃើញមក!!។ ចេះតែគិតថាពួកអាអ្នកធ្វើអាក្រក់ម៉េចក៏ក្រងាប់ម៉្លេះ?ឯអ្នកធ្វើល្អឃើញតែលំបាកហើយឆាប់ស្លាប់?។ព្រះពុទ្ធបានត្រាស់អំពីការគិតដែលមិនជាវិស័យរបស់បថុជ្ជន គួរគិត ហើយបើយើងនៅតែប្រឹងគិតឈ្លេចឈ្លីរអាចក្លាយទៅជាឆ្កួតបាន គឺ ពុទ្ធវិស័យ១ កម្មវិស័យ១ ឈានវិស័យ១ ឬទ្ធិវិស័យ១ រាជកិច្ច១(រឿងនយោបាយមិនមែនមិនឲ្យគិតទេ តែគិតកុំឲ្យជាប់ប្រកាន់រហូតដល់មួរម៉ៅក្តៅក្រហាយចិត្ត មិនត្រូវគិតទាល់តែឆ្កួតមុនបានឃើញផលរបស់នយោបាយនោះទេ)។បានធ្វើជាអ្នកធំក៏មកពីបុណ្យគេវាធំដែរ ហេតុនេះវាទាល់តែបាបនោះធំណាស់ ធ្វើច្រើនដងណាស់ទើបវាហុចផល ឯយើងបុណ្យតូចធ្វើកម្មអាក្រក់បន្តិចបន្តួចឲ្យផលភ្លាម។ដូចជាទឹកកន្លះកែវ បង់អំបិលតែមួយគ្រាប់ក៏ប្រៃភ្លាម ឯទឹកគេមួយទន្លេបង់អំបិលមួយគ្រាប់មិនប្រៃដូច្នោះដែរ។ទឹកកន្លះកែវរបស់យើង បើចង់បន្សាបជាតិប្រៃ(តំណាងកម្មខ្មៅឬកម្មអកុសល)គឺមានតែខំថែមទឹកតែប៉ុណ្ណោះ អត់ត្រូវថែមអំបិលទៀតឡើយ ! ខំធ្វើអំពើល្អកិច្ចការល្អក្នុងបច្ចុប្បន្នឲ្យបានល្អបំផុត ពេលផលហុចឲ្យ បើទោះជាបានអ្វីក៏មិនត្រូវទាស់ចិត្ត ព្រោះផលទាំងឡាយវាជាប់ដោយហេតុបច្ច័យច្រើនយ៉ាងណាស់ ! ក្នុងនោះក៏មានទេវតាចូលរួមផងដែរ(មនុស្សជាអ្នកធ្វើ ទេវតាជាអ្នកសម្រេច) ។

1062.051 SRY$0.00
Cambodia
Cambodia

Comments