Serey is utilizing Blockchain technology

គ្រឹះរបស់ពុទ្ធសាសនា

tehongly

គ្រឹះរបស់ពុទ្ធសាសនា គឺការបង្រៀនឲ្យឋិតនៅក្នុងផ្លូវមេត្តាករុណា ហេតុផលនៃការបង្រៀន គឺអនុវត្តដើម្បីលុបចេញនូវការតស៌ូពង្រីកភាពអាត្មានិយម ដែលជាសត្រូវប្តូរផ្តាច់ជាមួយការអាណិតអាសូរ ! ។ គុណភាពចិត្តមានបួនកំរិតដែលគេត្រូវអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីទៅដល់ពន្លឺត្រាស់ដឹង បានបញ្ចប់នូវសំសារវដ្តដែលជាសមុទ្ទទុក្ខដ៏ធំធេងរបស់ជីវិត ។ អ្នកអាចរស់បានដោយគ្មានសាសនានិងគ្មានសមាធិ តែអ្នកមិនអាចរស់បានដោយគ្មានទុក្ខសោកក្នុងជីវិតជាដាច់ខាត ! ។ សត្វលោក គង់នឹងបានត្រាស់ដឹងទាំងអស់គ្នាជាបន្តបន្ទាប់ គ្រាន់តែមុននិងក្រោយ នៅពេលដែលទុក្ខបានពាល់ត្រូវគេរឿយៗហើយ គេរមែងស្វែងរកផ្លូវចេញពីលោកនេះជាធម្មតាទេ យើងមិនចាំបាច់ក្តៅក្រហាយនឹងអំពើរបស់គេឡើយ « កំហុសគឺជាអវិជ្ជាសុទ្ធសាធ » ។
១- កំរិតគុណភាពចិត្តទីមួយៈ គឺនៅទាបសឹងតែប្រហាក់ប្រហែលជាមួយសត្វ ដឹងតែពីឃ្លានសីុ ជុះនិងបង្កើតកូនចៅដោយគ្មានការទទួលខុសត្រូវ ពួកនេះមិនដឹងខុសត្រូវគុណទោសអ្វីទេ មិនបាច់ពន្យល់មិនបាច់បង្រៀនពីទ្រឹស្តីជីវិតអ្វីនោះឡើយ ។ ដំណើរវិញ្ញាណរបស់ពួកគេ គឺទើបតែរួចមកឋាននរកទេ គេគ្មានបទពិសោធនៅលើផែនដីនេះច្រើនឡើយ ដូចជាមនុស្សទើបរួចមកពីគុកដូច្នោះដែរគឺដឹងតែពីផឹកសីុសប្បាយ អាយុខ្លីចេញពីលោកនេះបាត់ទៅ ។
២- កំរិតគុណភាពចិត្តទីពីរៈ(ចិត្តអាត្មានិយមសុទ្ធសាធ) គ្រាន់ជាងទីមួយបន្តិច ប៉ុន្តែដឹងតែពីបាន មានភាពអាត្មានិយមពេញទំហឹង ចេះតែរក្សាកូនចៅខ្លួនឯងតែប៉ុណ្ណោះ មិនចេះចាគៈឡើយ ។
៣- គុណភាពចិត្តកំរិតទីបីៈ(ចិត្តមានសតិសម្បជ្ជញ្ញៈមានវិចារណៈញ្ញាណ) ដឹងខុសដឹងត្រូវ ចេះប្រយុទ្ធដើម្បីផ្លាស់ប្តូរចិត្តអាក្រក់ ចេះកសាងគុណធម៌ មានទានមានសីល មានភាវនា តែក្នុងសភាពមុជងើបដូចអ្នកកំពុងតែហែលទឹក។
៤- កំរិតគុណភាពចិត្តទីបួនៈ ជាចិត្តជិតដល់ពោធិញ្ញាណ គេអត់ខ្វល់ពីលោកនេះ គេមកនេះគឺគ្រាន់តែជួយផ្តល់ចក្ខុវិស័យជួយដល់អ្នកទន់ខ្សោយតាមផ្លូវបញ្ញាតែប៉ុណ្ណោះ ! ។ សូមនាំគ្នាអភវឌ្ឍគុណភាពចិត្តរៀងៗខ្លួន ដើម្បីបានឡើងឋានៈតាមលំដាប់ ! ចាំណា មូលហេតុនៃបញ្ហាទុក្ខសោកនិងការឈឺចាប់ទាំងអស់គឺមកពីអវិជ្ជា ! ពន្លឺទៀនដែលឆេះបានល្អគឺបញ្ញានឹងបណ្តេញភាពងងឹតបានគ្រប់យ៉ាង ! ។

1043.948 SRY$0.00
Cambodia
Cambodia

Comments