Serey is utilizing Blockchain technology

បែកញើសហូរពេញខ្លួន

tehongly

ពេលធាតុទាំង៤ដើរមិនស្មើនៅពេលសមាធិ ត្រូវចម្រើនធាតុផ្ទុយគ្នាមកវិញ ធាតុទឹកកើនខ្លាំង នាំឲ្យហូរទឹកមាត់ បែកញើសហូរពេញខ្លួនត្រូវចម្រើនធាតុដីឬធាតុស្អិតៗនៅក្នុងខ្លួន(ស្បែកស្អិតទៅសាច់ដុំ សាច់ដុំស្អិតទៅឆ្អឹង)គឺនឹកពិចារណាក្នុងចិត្ត កុំគិតផ្តោតទៅលើទឹកដែលនាំឲ្យហូរចេញកាន់តែខ្លាំង ។ បើតឹងរឹងណែនក្នុងខ្លួនខ្លាំងត្រូវនឹកទៅធាតុខ្យល់ដែលរហើយស្រាលញ័រៗបក់ផាត់ទៅមក បើរឹងនឹកទន់ បើគ្រោតគ្រាតនឹកម៉ត់រលោង បើធ្ងន់នឹកស្រាល បើហូរជ្រាបសើមនឹកជាប់ស្អិត បើក្តៅនឹកត្រជាក់ បើតឹងនឹកញ័រកម្រើក ។

496.208 SRY$0.00
Cambodia
Cambodia

Comments