Serey is utilizing Blockchain technology

 ការគិតច្រើនគឺជាការធ្វើជីវិតឲ្យលំបាក

tehongly

 ការគិតច្រើនគឺជាការធ្វើជីវិតឲ្យលំបាក តែហេតុអីមនុស្សភាគច្រើនចូលចិត្តគិតម៉្លេះ ? ខ្លះគិតរឿងកន្លងហួស ខ្លះគិតរឿងមិនទាន់មកដល់ តែអាក្រក់ជាងគេគឺគិតមើលងាយរិះគន់អ្នកដទៃ ដែលធ្វើឲ្យសុខភាពខ្លួនឯងចុះខ្សោយទ្រុឌទ្រោមដោយមិនដឹងខ្លួន ។ មនុស្សរឹងមាំតែងគិតដើម្បីលើកទឹកចិត្តខ្លួនឯង គិតដើម្បីខ្លួនឯងរឹងមាំមិនចុះចាញ់ការលំបាក គិតដើម្បីជួយអ្នកដទៃ ធ្វើឲ្យសុខភាពនិងស្មារតីកាន់តែប្រសើរឡើងដោយមិនដឹងខ្លួន ។ ពីងពាងខំធ្វើសំណាញ់យ៉ាងស្រស់ស្អាត ពេលត្រូវបំផ្លាញដោយខ្យល់ឬតំណក់ទឹកភ្លៀង វាខំអត់ធន់ជួសជុលសារជាថ្មីទោះបីជាត្រូវហត់នឿយយ៉ាងណាក៏ដោយ ព្រោះគឺដើម្បីខ្លួនឯងទេ មិនដឹងជាខំត្អូញត្អែរធ្វើអី ។ អារម្មណ៍បែបនេះអ្នកត្រូវចងចាំជានិច្ច នៅពេលជីវិតអ្នកជួបការលំបាកត្រូវនឹកដល់ជីវិតពីងពាងផងដែរ ។

933.260 SRY$0.00
Cambodia
Cambodia

Comments