Serey is utilizing Blockchain technology

តើការប្រតិបត្តិធម៌គឺដើម្បីអ្វី ?

tehongly

តើការប្រតិបត្តិធម៌គឺដើម្បីអ្វី ? ដោយវោហារគឺដើម្បីបានឡើងថ្នាក់ជាអរិយបុគ្គលថ្នាក់ទីមួយ ការបានសម្រេចសោតាបន្នគឺប្រកបដោយអង្គ៤
១- មានសទ្ធាស៊ប់សួនចំពោះព្រះរតនៈត្រៃនិងសីលល្អមិនដាច់ ។
២- ដឹងច្បាស់ដោយខ្លួនឯង ។
៣- មានការប្រតិបត្តិខ្ជាប់ខ្ជួនដោយប្រពៃ ។
៤- ការរក្សាសីលរបស់លោកគឺដើម្បីបានធ្វើសមាធិ វិបស្សនា ។ អរិយបុគ្គលថ្នាក់សោតាគឺលោកលះបានអកុសលចិត្ត៣គឺ សក្កាយទិដ្ឋិ - វិចិកិច្ឆា - សីលព្វត្តបរាមាសៈ លះអនុស័យបាន២គឺ ទិដ្ឋានុស័យ និង វិចិកិច្ឆានុស័យ លះកាមឆន្ទៈ និង ព្យាបាទៈជាចំណែកគ្រោតគ្រាតដែលវានាំឲ្យកើតទុច្ចរិត៣ សោតាលោកបរិបូណ៌ដោយសីល ។ បច្ចវេក្ខណៈញាណរបស់សោតាមាន៥ ពិចារណាឃើញច្បាស់នូវមគ្គ ឃើញច្បាស់នូវផល ឃើញកិលេសដែលបានលះហើយ ឃើញកិលេសដែលនៅសល់ នឹងឃើញព្រះនិព្វានយ៉ាងពិតប្រាកដ ។ សូមពិនិត្យមើលខ្លួនឯងទៅមើល តើមានចូលលក្ខ័ណ្ឌទាំងនេះខ្លះហើយឬនៅ ?។

801.459 SRY$0.00
Cambodia
Cambodia

Comments