Serey is utilizing Blockchain technology

ទស្សនាគតិថ្ងៃនេះ !

tehongly

ទស្សនាគតិថ្ងៃនេះ !
១- វាគ្មានបញ្ហាដែលថាអ្នកមានកំហឹងប៉ុណ្ណានោះទេ ឲ្យតែអ្នកបានបញ្ចប់វាដោយការលើកលែងទោស នោះអ្នកនឹងបានទទួលសន្តិភាពចិត្តនិងបទពិសោធជីវិតជាមិនខាន ! ។
២- គ្រាន់តែស្រឡាញ់គ្នាមិនលំបាកទេ តស៌ូរហូតបានរៀបការក៏មិនលំបាកដែរ តែតស៌ូរស់នៅជាមួយគ្នាទល់ថ្ងៃស្លាប់ ទើបពិតជាលំបាកពិតមែន ! ។
៣- កុំរស់នៅជាមួយជីវិតដែលមានតែកំហឹងនិងការស្អប់ខ្ពើម អ្នកនឹងឈឺចាប់ខ្លួនឯងច្រើនជាងមនុស្សដែលធ្វើឲ្យអ្នកស្អប់ទៅទៀត ! ។
៤- ការងាររបស់ជីវិតគឺស្វែងរកប្រភពពិតរបស់វាដោយភាពស្មោះត្រង់ ទន្ទឹមនឹងលំអបច្ចុប្បន្នភាពដែលហាក់ដូចជាមានពិត ឃើញការពិតរួចហើយចូរប្រគល់ខ្លួនឲ្យទៅវាចុះ នោះអ្នកនឹងអស់កង្វល់ជាមិនខាន ។
៥- អ្នកនៅតែជាមនុស្សដែលគ្មានសេរីភាពទេ ដរាបណាអ្នកនៅតែទទួលសំពាធពីអ្នកដទៃ ! ។
៦- វាគ្មានបញ្ហាមកពីផ្ទះធំប៉ុណ្ណានោះទេ បញ្ហានៅត្រង់ថា តើយើងត្រូវមានរបៀបរស់នៅក្នុងផ្ទះនោះដូចម្តេចដើម្បីឲ្យមានភាពរីករាយ ? ? ? ។

0.000 SRY$0.00
Cambodia
Cambodia

Comments