Serey is utilizing Blockchain technology

អរិយសច្ចៈ៤​ !

tehongly

អរិយសច្ចៈ៤​ !
១- ទុក្ខសច្ចៈ ព្រះដ៏មានព្រះភាគសម្តែងពីទុក្ខសច្ចៈមុន ទុក្ខ១១កងគឺដើម្បីបើកបង្ហាញសត្វលោកឲ្យដឹងច្បាស់ថា ដំណើរជីវិតរបស់ពួកគេគឺត្រូវប្រព្រឹត្តិទៅតាមផ្លូវហ្នឹងឯង គ្មានអ្នកណាអាចគេចរួចឡើយ សូម្បីតែព្រះអង្គផ្ទាល់ ។ ទុក្ខ១១កង គឺដើម្បីកំញើញសត្វលោកកុំឲ្យឈ្លក់វង្វេងសប្បាយភ្លើតភ្លើនភ្លេចខ្លួនជាមួយលោកនេះ រួចហើយទើបព្រះអង្គបើកបង្ហាញហេតុរបស់វា ។
២- សមុទយសច្ចៈ គឺហេតុរបស់ទុក្ខ ក្រោយពីបានដឹងថាជីវិតគឺជាទុក្ខ ទើបព្រះអង្គពន្យល់ថា ទុក្ខទាំងអស់សុទ្ធតែមានហេតុរបស់វា មិនមែនកើតឡើងឯងៗនោះទេ ទាំងមិនមែនកើតឡើងព្រោះតែព្រះអាទិទេពណាបង្កើតឡើង ឬ ជាបណ្តាសាររបស់ព្រះណាឡើយ ។ ពេលចិត្តសត្វលោកប្រែជាសង្វេកតក់ស្លុតហើយ ទើបព្រះអង្គពន្យល់ថា កុំព្រួយពេកអី ទុក្ខអាចរំលត់បានទេ ។
៣- និរោធសច្ចៈ ដើម្បីជួយលើកទឹកចិត្តសត្វលោកដែលភ័យតក់ស្លុតនឹងទុក្ខដុតរោល ព្រះអង្គបានពន្យល់ពីនិព្វាននេះឯង ។ តើផ្លូវទៅនិព្វានដូចម្តេច ?
៤- មគ្គសច្ចៈ ក្រោយពីយល់ដឹងពីទុក្ខ ពីហេតុរបស់ទុក្ខ និងដឹងថាទុក្ខអាចរំលត់បាន ទើបព្រះដ៏មានព្រះភាគពន្យល់ពីវិធីរំលត់ទុក្ខបានដល់មគ្គមានអង្គ៨នេះឯង។ សូមអនុមោទនា ! ដើរដល់យូរឬឆាប់គឺអាស្រ័យលើការព្យាយាមរៀងៗខ្លួនទៅហោង ! កុំរវល់តែទើសគ្នាអី នាំតែយឺតខ្លួនឯងទេ ។

1468.874 SRY$0.00
Cambodia
Cambodia

Comments