Serey is utilizing Blockchain technology

លោភៈប្រែថា ប្រមូលផ្តុំនូវធម៌ទាំងឡាយ

tehongly

លោភៈប្រែថា ប្រមូលផ្តុំនូវធម៌ទាំងឡាយ ដែលមានការមិនទៀងទាត់ និងមានការវិនាសសាបសូន្យទៅវិញជាធម្មតា មកធ្វើជារបស់ខ្លួន ។ ធម៌ទាំងអស់ឋិតក្នុងវិស័យ១៨យ៉ាងគឺ អាយតនៈខាងក្រៅ៦ អាយតនៈខាងក្នុង៦ និងវិញ្ញាណ៦ ធម៌ទាំងអស់នេះហើយនាំឲ្យមានការតាក់តែង កើតរលត់ កើតស្លាប់ និងវិនាសសាបសូន្យ លោកនេះគ្មានធម៌ឯណាបែកចេញពីធម៌ទាំងនេះទៀតទេ ។ រូបប៉ះភ្នែកគឺប៉ះលើចក្ខុបសាទ នាំឲ្យចក្ខុវិញ្ញាណកើតឡើង នាំឲ្យផស្សៈ - វេទនា - សញ្ញា - ចេតនា - តណ្ហា - ឧបាទានកើត ប្រកាន់ថាខ្លួនជាអ្នកឃើញរូប ហើយបញ្ជូនសារនេះ(រូបារម្មណ៍) ចូលក្នុងមនោទ្វារ បង្កើតការពិចារណាថា រូបនេះស្អាត ជាទីគាប់ចិត្ត(អភិជ្ឈា) រូបនេះមិនស្អាត មិនជាទីគាប់ចិត្ត( ទោមនស្ស) កើត ឥដ្ឋារម្មណ៍ ឬ អនិដ្ឋារម្មណ៍ កើតឡើង បើនៅតែរីករាយត្រេកត្រអាលនឹងរូបគេមិនអាចរួចចាកទុក្ខបានឡើយ ។

1000.578 SRY$0.00
Cambodia
Cambodia

Comments