Serey is utilizing Blockchain technology

កម្មអ្នកណាធ្វើអ្នកនោះទទួលទេ

tehongly

បុគ្គលដែលប្រទូសរ៉ាយទៅលើអ្នកមានសីល ដែលមិនប្រទូសតបរមែងទទួលនូវបាបកម្ម១០យ៉ាងណាមួយដូចជា ជួបទុក្ខវេទនាយ៉ាងធ្ងន់១ ជួបនឹងសេចក្តីវិនាសទ្រព្យ១ ​ជួបជំងឺជាទំងន់១ បែកបាក់រាងកាយ១ ចិត្តរាយមាយមិនស្ងប់១ ត្រូវអ្នកមានអំណាចធ្វើបាបរឹបជាន់១ ត្រូវគេនិយាយមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ១ វិនាសពពួកញាតិរបស់ខ្លួន១ វិនាសទ្រព្យសម្បត្តិអស់ពីខ្លួន១ ជួបអគ្គីភ័យ១(ឆេះផ្ទះសម្បែងអស់) ពេលបែកធ្លាយរាងកាយនឹងទៅកើតក្នុងទុគតិ១ ។ គេធ្វើអាក្រក់មកលើយើង វាជាកម្មរបស់គេ យើងធ្វើអាក្រក់តប គឺជាកម្មរបស់យើង ដូចបាចទឹកដាក់គ្នារមែងទទឹកទាំងអស់គ្នា ឬ ដូចចែកបាយគ្នាសុី ។ ផ្ទុយទៅវិញបើមានគេធ្វើបាបខ្លួន ត្រូវខិត្តខំរក្សាសីល ធ្វើសមាធិផ្សាយមេត្តាទៅកាន់សព្វសត្វ ហើយកុំខ្វល់ កុំលបដាក់បណ្តាសារគេក្នុងចិត្ត « កម្មអ្នកណាធ្វើអ្នកនោះទទួលទេ » ខ្លួនឯងធ្វើក៏ខ្លួនឯងទទួលដែរ ។

438.687 SRY$0.00
Cambodia
Cambodia

Comments