Serey is utilizing Blockchain technology

សិក្សានិយមន័យ !

tehongly

សិក្សានិយមន័យ !
១- ធម្មជាតិណាដឹងអារម្មណ៍ ធម្មជាតិនោះឈ្មោះថាចិត្ត ។
២- ធម្មជាតិណាជាទីតោងរបស់ចិត្ត ធម្មជាតិនោះ ឈ្មោះថាអារម្មណ៍ (អារម្មណ៍ជាវត្ថុសម្រាប់ចិត្តតោង)។
៣- ធម្មជាតិណាអូសទាញចិត្តឲ្យធ្វើការ ដឹងអារម្មណ៍ជាមួយចិត្ត សុីសោយអារម្មណ៍ជាមួយចិត្ត កើតរលត់ជាមួយចិត្ត ធម្មជាតិនោះជាចេតសិក(សភាវៈប្រកបផ្សំនឹងចិត្ត កើតរលត់ជាមួយចិត្ត) ។
៤- ធម្មជាតិណាដឹងអារម្មណ៍តាមមនោទ្វារ ហៅថាមនោទ្វារវិថី ធម្មជាតិណាផុតចាកវិថីចិត្តហៅថា វិថីវិមុត្តិចិត្ត(មាន បដិសន្ធិ ភវង្គ ចុតិ ដែលផុតចាកវិថី) ។
៥- ចិត្តនៅទីណា ? ចិត្តកើតរលត់ វាកើតពីបច្ច័យ វាគ្មានខ្លួនឯងទេ ធម្មជាតិដែលទៅកើតទៀតហៅថា វិបាកចិត្តដែលជាសមាសធាតុរវាងភវង្គនិងអារម្មណ៍ មិននៅក្រោមអំណាចអ្នកណាទាំងអស់ វាប្រព្រឹត្តិទៅតាមច្បាប់ធម្មជាតិសុទ្ធសាធ ។

1672.368 SRY$0.00
Cambodia
Cambodia

Comments