Serey is utilizing Blockchain technology

មុននឹងវាយតម្លៃគេ

S

sokpheakdey

មុននឹងវាយតម្លៃគេ ត្រូវគិតឲ្យបានច្បាស់ខ្លួនឯងថា តើអ្នកគឺជាមនុស្សដែលល្អឥតខ្ចោះហើយមែនទេ ? មើលដោយភ្នែក ហើយចាប់អារម្មណ៍ដោយបេះដូង នោះអ្នកនឹងបានដឹងការពិតជាមិនខាន ។ រឿងនេះព្រះពុទ្ធបានពន្យល់ថា ឲ្យតែជាមនុស្ស(បុថុជ្ជន)គឺនៅតែមានកំហុសជាធម្មតា ហេតុនេះត្រូវចេះណែនាំគ្នាដោយមេត្តា ព្រោះម្តងគេម្តងយើងទេ(កង់ត្រាច កង់ធ្នង់ វិលទៅវិលមកដូចតែគ្នា) ទើបលោកតា ក្រម - ង៉ុយ ពោលថា ទោសខ្លួនឯងមើលពុំយល់ ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ ។

873.836 SRY$0.00
Cambodia
Cambodia

Comments