Serey is utilizing Blockchain technology

កំសាន្តភាសិត !

S

sokpheakdey

កំសាន្តភាសិត !
១- ការអប់រំចិត្ត គឺជាវិធីសាស្ត្រកំសាន្តចិត្តមួយបែប ដែលគិតរួចហើយ មិនបានជាប់ប្រឡាក់អ្វីទាំងអស់ ! ។
២- គេមិនសូវឃើញមនុស្សដែលពូកែទ្រឹស្តី ក្លាយជាអ្នកមាន ដូចពាក្យដែលបានអប់រំគេនោះទេ គេឃើញតែគាត់ក្លាយជាមនុស្សដែលពូកែដេកលក់យ៉ាងស្រួលតែប៉ុណ្ណោះ ! ។ ស្តាប់តាមតែសំដីឡៅសឺ សមតែគាត់គឺជាមហាសេដ្ឋីឬជាមេទ័ព តែតាមពិតគាត់គឺជាមនុស្សដែលពូកែដេកលក់ តាមក្រោមម្លប់ឈើសោះ ! ។
៣- ជំនឿអាចនាំមនុស្សទៅកាន់បរលោក ដោយគ្មានការភ័យខ្លាច ! ។
៤- មនុស្សគឺជាសត្វដែលឆ្លាតបំផុតក្នុងលោកនេះ គេកាប់ដើមឈើ ធ្វើក្រដាស់ ហើយសរសេរលើក្រដាស់នោះថា « ហាមកាប់ដើមឈើ » ។
៥- វាមានមនុស្សពីរប្រភេទនៅក្នុងលោក គឺ អ្នកឲ្យ និង អ្នកយក អ្នកយកសុីឆ្ងាញ់ ឯអ្នកឲ្យដេកលក់ស្រួល ! ។

462.229 SRY$0.00
Cambodia
Cambodia

Comments