Serey is utilizing Blockchain technology

និទានធម្មៈ ចង់ទៅនិព្វានត្រូវចេះលះបង់ !

S

sokpheakdey

និទានធម្មៈ ចង់ទៅនិព្វានត្រូវចេះលះបង់ !
មានគ្រួសារខ្ពង់ខ្ពស់មួយមានកូនប្រុសតែមួយគ្រាប់គត់ អ្នកកម្លោះនោះបានទៅស្តាប់ធម៌យល់ទើបចេញបួសជាមួយលោកអ៊ុំ មាតាបិតាពេលកូនចេញបួសចោលខ្លួនហើយខ្លោចចិត្តជាខ្លាំងពួកគាត់បានសាងអាវាស(សាលាឆទាន)មួយសម្រាប់ទទួលសង្ឃកាន់វស្សាដើម្បីជាការឧទ្ទិសដល់ក្តីនឹករលឹកចំពោះកូន ។ លោកកូនទៅបាត់ជាយូរឆ្នាំ លោកត្រឡប់មកលេងស្រុក លោកគ្រាន់តែនិមន្តកាត់មុខផ្ទះដើម្បីមើលសុខទុក្ខមាតាបិតាពីចម្ងាយតែប៉ុណ្ណោះ តែមាតាបិតាមើលឃើញទាន់ក៏និមន្តឲ្យកាន់វស្សានៅសាលាសំណាក់អស់វារៈ៣ខែ ។ តាមពិតមាតាបិតាលោក មិនចាំមុខលោកទេព្រោះបែកគ្នាយូរ ។ ពេលចប់វស្សាមាតាបិតាបានប្រគេនសំពត់សមួយផ្ទាំងនិងស្កអំពៅដល់លោក លោកក៏ចាកចេញទៅ នៅតាមផ្លូវលោកបានជួបលោកអ៊ុំប្រុសកំពុងតែនិមន្តមកភូមិ លោកក្មួយបានប្រគេនសំពត់និងស្កអំពៅនោះទៅលោកអ៊ុំហើយក៏បែកគ្នាទៅ ។ ពេលលោកអ៊ុំមកដល់ក្នុងភូមិ ញោមប្រុសស្រីរបស់លោកបានមកទទួល ស្រាប់តែមិនឃើញលោកកូន ពួកគាត់ស្រែកទ្រហ៊ោរយំព្រោះគិតថាលោកកូនប្រហែលជាសុគតហើយ ... ! តែលោកអ៊ុំបានប្រាប់ថា លោកទើបតែបានជួបលោកក្មួយមុននេះទេ ទាំងលោកបានប្រគេនសំពត់សនិងស្ករអំពៅដល់លោកទៀតផង​ មាតាបិតាឃើញហើយស្គាល់ច្បាស់ថា ជារបស់ខ្លួនដែលបានប្រគេនលោកម្ចាស់ពីព្រឹក លោកម្ចាស់ពីព្រឹកគឺជាលោកកូន ! ! ! មាតាបិតាជ្រះថ្លាក្រៃលែងណាស់ អនុមោទនាទាំងទឹកភ្នែកហូរសស្រាក់ « រស់នៅប្រគេនអាហារអស់បីខែ » លោកកូនខំតែប្រតិបត្តិធម៌ មិនខ្វល់នឹងឲ្យញោមដឹងថាជាកូន លោកលះត្រកូលបានយ៉ាងល្អ នេះហើយជាផ្លូវទៅនិព្វាន ។ អ្នកខ្លះត្រឹមតែចេញទៅស្តាប់ធម៌ក៏ទៅមិនរួច ព្រោះខ្លួនជាត្រកូលខ្ពង់ខ្ពស់មិនអាចបន្ទាបខ្លួនបាន ខ្លះមានះថាខ្លួនអន់ជាងគេមិនអាចទៅបុណ្យជាមួយគេបាន ខ្លះថារវល់ចាំចាស់សិន ទីបំផុតអ្នកដែលត្រូវរង់ចាំហើយត្រូវជួបខានមិនបាន គឺតាភ្លុកដែលជាអ្នកដុតឬកប់បានសម្រេចឥតសង្ស័យ ! ។

1235.230 SRY$0.00
Cambodia
Cambodia

Comments