Serey is utilizing Blockchain technology

ពេលបានជួបបញ្ហាកុំរហ័សគិតរកវិធីសម្លាប់ខ្លួនពេក ត្រូវគិតថា៖

S

sokpheakdey

ពេលបានជួបបញ្ហាកុំរហ័សគិតរកវិធីសម្លាប់ខ្លួនពេក ត្រូវគិតថា៖
១- មិនមែនយើងតែម្នាក់ឯងទេដែលមានទុក្ខ គេឯងគ្រប់គ្នាសុទ្ធតែមានទុក្ខដូចៗគ្នា សូម្បីតែព្រះរាជាក៏មានទុក្ខតាមបែបព្រះរាជាដែរ តែហេតុអីក៏គេអាចឆ្លងកាត់បញ្ហាទាំងនោះបាន ?ពិចារណាឲ្យឃើញថាវាជាសភាវៈធម្មតារបស់ជីវិតតែប៉ុណ្ណោះ ។
២- គិតវិភាគរកហេតុដែលនាំឲ្យមានបញ្ហា ដោយមិនលំអៀងមកលើខ្លួនឯង មិនកាន់ជើងខ្លួនឯងហើយស្វែងរកលទ្ធផលសមរម្យមួយដែលអាចទទួលយកបាន សូមព្យាយាមគិតឲ្យបានច្រើនផ្លូវ ។
៣- កាលណាបញ្ហាដោះស្រាយបានហើយ នោះហើយគឺជាបញ្ញាពិតរបស់យើង ។
៤- បើដោះស្រាយមិនចេញ សូមស្វែងរកជំនួយ តាមសៀវភៅឬតាមកល្យាណមិត្ត ។ បញ្ហាក្នុងលោកបានកើតឡើង គឺសំរាប់ឲ្យយើងដោះស្រាយតែប៉ុណ្ណោះ មិនមែនសំរាប់ឲ្យយើងកើតទុក្ខទេ !
ការសំលាប់ខ្លួនមិនមែនជាអំនួតរបស់មនុស្សឡើយ កាលបើសេចក្តីស្លាប់នោះវាតំណាងអោយអំពើដែលឥតប្រយោជន៍ ។ ការមានអារម្មណ៍ចង់សម្លាប់ខ្លួន គឺជាជំងឺទេ ត្រូវប្រញ៉ាប់ប្រាប់បញ្ហានេះដល់ភ្នាក់ងារសុខភាព ដើម្បីគេប្រើឪសថឲ្យបានទាន់ពេលវេលា ចាំណា ! ជីវិតអ្នកមានតំលៃចំពោះមនុស្សដែលស្រឡាញ់អ្នកណាស់ ! ។

1202.187 SRY$0.00
Cambodia
Cambodia

Comments