Serey is utilizing Blockchain technology

និទានធម្មៈ

S

sokpheakdey

និទានធម្មៈ

វេលាព្រឹកឡើង សិស្សបានចូលជួបលោកគ្រូហើយត្អូញត្អែរថា លោកគ្រូ!យប់មិញពេលអង្គុយភាវនាចិត្តខ្ញុំកូណារាយមាយណាស់ វាហក់លោតដូចជាសត្វស្វាអញ្ចឹង តើធ្វើម៉េចទៅលោកគ្រូ? ។លោកគ្រូតបថា អញ្ចឹងឯងចាប់ចិត្តរបស់ឯងចេញមកឲ្យយើងមើលមកអញ្ចឹង!។ស្រាប់តែសិស្សភ្ញាក់ក្រញាង ចាប់ម្តេចបានទៅលោកគ្រូ? ។អើហ៍ !បើចាប់វាមិនបានម្តេចឯងដឹងថាវារពឹស?។គឺដឹងដោយសតិហ្នឹងណាលោកគ្រូ!(សិស្សតប)។អឺ !បើដូច្នោះមានតែយកសតិតាមកំណត់ដឹងវាបន្តទៅទៀតទៅ ព្រោះចិត្តជានាមធាតុឬជាថាមពលដែលមិនអាចមើលឃើញឬស្ទាបប៉ះបានឡើយ កំរមានអ្នកណាប្រដៅវាបានងាយ គឺមានតែប្រើសតិទៅកំណត់ដឹង ហើយប្រើបញ្ញាអារកាត់ថាអ្វីល្អ អ្វីអាក្រក់ អ្វីគួរគិតអ្វីមិនគួរគិត ពេលភ្ញាក់រលឹកដឹងទាន់ហើយ ត្រូវប្រើសតិកៀបចិត្តក្នុងកម្មដ្ឋានវិញ មិនត្រូវមួរម៉ៅជាមួយថាមពលដែលមានលក្ខណះញាប់ញ័រជានិច្ចនោះទេ គឺមានតែប៉ុណ្ណឹងឯង។សិស្សបានស្តាប់យល់ហើយក៏ចាកចេញទៅ។

1058.486 SRY$0.00
Cambodia
Cambodia

Comments