Serey is utilizing Blockchain technology

កថាវត្ថុ១០ឬពាក្យដែលគួរនិយាយ១០យ៉ាងៈ

S

sokpheakdey

កថាវត្ថុ១០ឬពាក្យដែលគួរនិយាយ១០យ៉ាងៈ ព្រះបរមគ្រូអប់រំក្នុងការនិយាយបើចាំបាច់ត្រូវនិយាយ បើមិនចាំបាច់ទេចូរស្ងៀមក្នុងកម្មដ្ឋានរៀងខ្លួនចុះ ព្រោះការនិយាយច្រើនជៀសមិនផុតពីនាំមកនូវគុណវិបត្តិទេ។
១- អប្បិច្ឆកថាៈ និយាយពាក្យនាំឲ្យមានការប្រាថ្នាតិច ។
២- សន្តុដ្ឋិកថាៈ និយាយនាំឲ្យមានការសន្តោសតាមមានតាមបាន ។
៣- បវិវេគកថាៈ និយាយពាក្យនាំឲ្យស្ងប់កាយស្ងប់ចិត្ត ។
៤- អសំសគ្គកថាៈ ពាក្យដឹកនាំដែលនាំឲ្យមានការរស់នៅមិនច្រឡូកច្រឡំដោយបក្សពួក(បែងចែកបក្សពួកបែកបាក់គ្នា)។
៥- វីរយារម្ភកថាៈ និយាយនាំឲ្យមានការព្យាយាមបំពេញកុសលធម៌។
៦- សីលកថាៈ និយាយនាំឲ្យមានសីល ។
៧- សមាធិកថាៈ និយាយនាំឲ្យកើតសមាធិចិត្ត ។
៨- បញ្ញាកថាៈ និយាយឲ្យកើតបញ្ញាឬវិបស្សនា ។
៩- វិមុត្តិកថាៈ និយាយដឹកនាំឲ្យចិត្តរួចផុតចាកកិលេស ។
១០- វិមុត្តិញាណទស្សនៈកថាៈ និយាយដឹកនាំឲ្យកើតការដឹង ដឹងពីសច្ចៈធម៌ ដឹងការពិត ដឹងពីការរួចផុតគឺនិព្វាន ។

1025.304 SRY$0.00
Cambodia
Cambodia

Comments