Serey is utilizing Blockchain technology

ក្នុងពិភពលោកនេះ

S

sokpheakdey

ក្នុងពិភពលោកនេះ មនុស្សជាច្រើននាំគ្នាធ្វើសមាធិ មានទាំងអ្នកមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម និងអ្នកចេះដឹងមានទស្សនៈអំពីរឿងផ្សេងៗពេញខួរក្បាល ទស្សនៈអំពីខ្លួនឯង អំពីការអនុវត្តសមាធិ អំពីការបង្រៀនរបស់ព្រះពុទ្ធជាដើម ។ ពួកគេខ្លះជាអ្នកមានទ្រព្យស្តុកស្តម្ភ អ្នកខ្លះមានសញ្ញាប័ត្រខ្ពង់ខ្ពស់ អ្នកខ្លះជាគ្រូបង្រៀន ជាមន្ត្រីរាជការជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលទៀតផង ។ ខួរក្បាលរបស់ពួកគេពោរពេញទៅដោយទស្សនៈនិងគំនិតអំពីរឿងគ្រប់ប្រភេទ ។ ពួកគេឆ្លាតពេកក្នុងការស្តាប់មតិយោបល់ខ្លួនឯងរហូតលែងចេះស្តាប់អ្នកដទៃ ហើយចង់បានតែចិត្តស្ងប់ភ្លាមៗ ! ។ វាដូចជាទឹកនៅក្នុងពែងដែរ ប្រសិនបើពែងនេះពោរពេញទៅដោយទឹកក្រខ្វក់វាមិនអាចប្រើសម្រាប់ធ្វើអ្វីបានទេ មានតែអ្នកចាក់ទឹកក្រខ្វក់ចេញទើបអាចយកពែងប្រើការបាន។ អ្នកត្រូវតែទុកគំនិតរបស់អ្នកឱ្យទទេជាមុនសិន មុនពេលអ្នកធ្វើសមាធិ ។ ព្រោះហេតុនេះហើយទើបមុនព្រះពុទ្ធសម្តែងធម៌ប្រោសបញ្ចវគ្គីយ៍ ព្រះអង្គត្រាស់ថាៈ ចូរអ្នកទាំងឡាយបញ្ចេញសោតៈបសាទគឺសទ្ធាមកចុះ ! គឺព្រះអង្គត្រាស់ឲ្យពួកគេដាក់ទិដ្ឋិមានះចុះសិនដើម្បីផ្ចង់ស្មារតីស្តាប់ធម៌ ប៉ុណ្ណឹងហើយព្រះអង្គសម្តែងអរិយសច្ចៈ៤ចប់ បានសម្រេចតែព្រះអញ្ញាកោណ្ឌញ្ញៈត្រឹមសោតាតែមួយអង្គគត់ ! បួនអង្គទៀតនៅជាប់ក្នុងទិដ្ឋិមានះនៅឡើយទេ មើលចុះតើធម្មជាតិនេះរឹងរបឹងយ៉ាងណាទៅ ? ហើយចុះយើង តើអាចជួយអ្នកណាមុនជួយខ្លួនឯងបានទៅ ? កុំប្រឹងពេក ! ជួយខ្លួនឯងសិនទៅ ។

631.501 SRY$0.00
Cambodia
Cambodia

Comments