មនោសញ្ចេតនា កំណាច

"មនោ" គឺជាការទោរទន់ មនុស្ស សត្វ ទេវតា តែងតែមានមនោនេះ វាជាធម្មជាតិនៃ រឿងចក្រវាល ។ ការចងចាំមួយដ៏ល្អគឺយើងតែងផ្ដល់មនោសញ្ចេតនាល្អៗឲ្យគ្នា ទទ្ទឹមនឹងនោះ មនោសញ្ចេតនាគឺមិនអាចកាត់ថ្លៃបានរហូតក្លាយជាបំណុល ដូចជាពាក្យមួយបានលើកឡើងថា បំណុលធំបំផុតគឺ "បំណុលមនោសញ្ចេតនា" ។ មនោសញ្ចេតនាអាចជាភាពល្អ និងមិនល្អ ព្រោះការទោរទន់ ដែលមានកំរិត ពោរពេញដោយ ការទាមទារ និងការយកចិត្តទុកដាក់ !! ពេលមួយដែលយើងមិនបានដឹងអំពីអត្ថន័យនោះ ការប្រើប្រាស់ មនោសញ្ចេតនា អាចនឹងជ្រុលរហូតបាត់បង់សេរីភាព ព្រោះការផ្ដល់នោះលើសលុបរហូតពេលយើងចាកចេញ ក៏ មនោទាមទារឲ្យយើងមកបំពេញវាឲ្យអស់ មិនអាចឈានជើងចេញទាំងដែលយើងបានសាងវាឡើង ព្រោះយើងបានចាយវាលើសកំនត់ ។
ហេតុនេះខ្ញុំនឹងឲ្យន័យថ្មីដល់ មនោសញ្ចេតនា "មនោសច្ចេតនា នឹងក្លាយជាកំណាចណាស់ ព្រោះមនោសញ្ចេតនា ពោរពេញដោយភាពអាត្មានិយម" !!
Comments