Serey is utilizing Blockchain technology

វិធីធ្វើត្រសក់ចាវស្រួយឆ្ងាញ់

S

ថ្ងៃនេះម៉ាក់របស់ខ្ញុំបានទិញត្រសក់ស្រូវ5kg ដើម្បីយកមកធ្វើត្រសក់ចាវទុកគ្រាន់ញាំជាមួយបាយ ពោតស្ងោរ បបរស។ ដោយសារសមាជិកផ្ទះខ្ញុំតិចទើបធ្វើម្តងតែ 5kgអីទេ គឺញាំបានយូរដែរ ព្រោះអីមិនមែនញាំជាប្រចាំរាល់ថ្ងៃទេ។ ត្រសក់ចាវនេះយើងអាចញាំវាដោយមិនច្នៃបន្ថែមក៏បាន ច្នៃក៏បាន។ បើចង់ច្នៃ គ្រាន់តែហាន់វាជាចំនិតតូចៗ ដាក់ស្ករបន្តិច ដាក់ខ្ញីជាចំនិតស្តើងៗ ខ្ទឹមក្រហមចំនិតស្តើងៗ ច្របាច់ក្រូចឆ្មារចូលកូរអោយសព្វ ភ្លក់រសជាតិទៅតាមការចូលចិត្ត អាចយកក្រលច្រកវាទុកដាក់ក្នុងទូរទឹកកកទុកញាំក៏បាន។ http://i65.tinypic.com/j9xdmh.jpg #### វិធីធ្វើ #### យកកូនកាំបិតឆូតជុុំវិញត្រសក់ស្រាលៗ រួចហើយយកទៅលាងទឹកអោយស្អាត បន្ទាប់មកត្រាំវាក្នុងទឹកទុកមួយស្របក់(បើពេលព្រឹកទុកដល់ល្ងាច) http://i64.tinypic.com/2mesld0.jpg ហើយដាំទឹកអំបិលក្តៅឧណ្ឌៗចាក់ចូលត្រាំចោលមួយយប់ ស្អែកឡើងស្រង់វាយកទៅហាលថ្ងៃ ដោយតំរៀបវាមួយៗ ពេលហាលនោះត្រូវឧស្សាហ៍ប្រែវាយកខាងសំបុរខ្មៅឡើងលើ បើសិនចង់បានត្រសក់ពណ៌សសព្វស្អាត។ហាលថ្ងៃរយៈពេល2ទៅ 3ថ្ងៃរហូតដល់ឃើញត្រសក់ស្រពោនល្មម យកទៅច្របាច់ស្ករអោយរលាយស្ករសព្វ ចាំរៀបដាក់ក្រលធំមួយ។ ធ្វើបែបនេះហើយ លោកអ្នកនឹងបានត្រសក់ចាវដែលស្រួយឆ្ងាញ់ជក់ចិត្តមិនខាន។ បើឆ្ងល់អាចសួរបានណា ។
0.000 SRY$0.00
Global

Comments