Serey is utilizing Blockchain technology

តើការសាក់រូបគឺជារឿងមិនល្អមែនទេ?

skymoon

មុនដំបូងខ្ញុំសូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នាផងព្រោះខ្ញុំធ្លាប់បានសរសេរប្រធានបទនេះម្តងរួចមកហើយនៅក្នុងគណនីចាស់របស់ខ្ញុំ។ប៉ុន្តែដោយសារតែខ្ញុំគិតថាមនុស្សមួយចំនួននៅមានគំនិតអវិជ្ជមាននិងមិនបានយល់ពីតំលៃនៃសាក់នៅឡើយ ហើយក៏មានមនុស្សមួយចំនួនគឺមិនចូលចិត្ត ហើយក៏មិនអោយតំលៃលើវាដែរព្រោះគេតែងតែគិតថាអ្នកដែលមានសាក់លើខ្លួនជាមនុស្សមិនល្អ ជាមនុស្សសង្គមស្អប់ខ្ពើម។ ត្រូវណាស់ វាពិតជាជាចឹងខ្លះមែន ប៉ុន្តែអ្នកខ្លះគ្មានសាក់រូបផងតែជាមនុស្សបាតសង្គម ជាមនុស្សប្រព្រឹត្តអំពើពាលា? តើពិតជាមកពីសាក់? ## តើសាក់រូបដើម្បីអ្វី? ## ចំលើយរបស់មនុស្សជាច្រើនតែងតែឆ្លើយថាគឺដើម្បីស្អាត ដើម្បីឡូយ និង ស្រលាញ់ ព្រោះតែការសាក់គឺជាមួយផ្នែកនៃសិល្បះ។ តែនៅក្នុងភាពស្រលាញ់របស់អ្នក តើអ្នកបានស្វែងយល់ពីន័យរូបនីមួយរបស់សាក់ហើយរឺនៅ?ពិតណាស់ ការសាក់រូបនៅលើសាច់ស្បែក វាគឺសិល្បះមួយផ្នែកតែប៉ុណ្ណោះសំរាប់តំបន់អឺរ៉ុប ប៉ុន្តែសំរាប់អាសីុ ជាពិសេសក្នុងនាមជាកូនខ្មែរគួរតែសិក្សាស្វែងយល់ពីប្រវត្តិរបស់សាក់ និងគុណតំលៃនិងគុណវិបត្តិរបស់សាក់។ នៅពេលនេះខ្ញុំគ្រាន់ចង់ចែករំលែករឿងសាក់រូបពាក់ពន្ធ័ទៅនឹងអបិយជំនឿអោយអ្នកទាំងអស់គ្នាបានដឹងថា ការសាក់គឺពាក់ពន្ធ័នឹងអបិយជំនឿខ្លាំងបំផុត បើលោកអ្នកមិនជឿលោកអ្នកអាចធ្វើការកត់ចំណាំពីខ្សែជីវិតមុននិងក្រោយសាក់បាន។ ## ការសាក់រូបទៅតាមការស្រលាញ់ ## ខ្ញុំទទួលស្គាល់ថាវាគឺជាសិល្បះនិងការចូលចិត្ត ប៉ុន្តែបើសាក់គ្រាន់តែដើម្បីស្អាត សូមកុំសាក់អី ព្រោះ សាក់រូបដែលមិនសមគួរទៅតាមខ្សែវាសនារបស់ខ្លួនវាអាចធ្វើអោយលោកអ្នកជួបរឿងអាក្រក់រឺ គ្រោះថ្នាក់អ្វីមួយក្នុងជីវិត។ http://i65.tinypic.com/1zqpjm8.jpg ដូចរូបនេះចឹង ស្អាតហើយពេញនិយម តែការពិតអ្នកពុំគួរសាក់វាឡើយ វាអាចនាំលោកអ្នកជួបរឿងមិនល្អជារឿយៗក្នុងជីវិត។ ព្រោះយុទ្ធការគេប្រើសំរាប់គប់បុកនឹងដី។ #### តើមនុស្សដែលសាក់សុទ្ធតែជាជនអន្ធពាល រឺពេស្សាចា? #### បើសិនជាអ្នកពិតជាយល់ដូច្នេះមែន គឺដោយសារតែអ្នកសាក់នោះសាក់រូបមានឥទ្ធិពលមិនល្អ រឺចង់មានមហិទ្ធិរិទ្ធហួសហេតុ ដែលធ្វើអោយម្ចាស់សាក់មិនអាចបញ្ជាលើរូបសាក់បាន ថែមទាំងបូកផ្សំជាមួយមនុស្សមួយចំនួនមាននិស្ស័យមិនល្អផង ក៏ប្រើប្រាស់សាក់ទៅតាមភាពមិនល្អរបស់ខ្លួន។ http://i65.tinypic.com/vsi1k0.jpg http://i64.tinypic.com/23k468h.jpg http://i63.tinypic.com/141treq.jpg ## តើអ្នកគួរជ្រើសរូបសាក់ប្រភេទណា? ## បើអ្នកសាក់ដើម្បីល្អ មិនមែនដើម្បីស្អាត សូមធ្វើការជ្រើសរូបយន្តដែលមានបាលីសំស្រឹ្កត និងព្រះអង្គទេព។រាល់រូបសាក់ដែលមានយន្តគឺមានព្រះអង្គតាមថែរក្សាអ្នកពីពពួកអមនុស្ស បិសាច ខ្មោចព្រាយទាំងឡាយ និងជួយអោយជីវិតអ្នកជួបរឿងល្អៗច្រើនជាងអាក្រក់។ការសាក់ត្រូវជ្រើសរើសពណ៌ទៅតាមយីអ៊ុនអ្នកទៀត ទើបល្អប្រសើរ។ http://i64.tinypic.com/mbpe6q.jpg http://i66.tinypic.com/2im9ssn.jpg http://i67.tinypic.com/245hdw1.jpg http://i66.tinypic.com/2weysuo.jpg http://i66.tinypic.com/bdmmi1.jpg #### ឧទាហរណ៍រូបដែលមិនគួរសាក់ ### ខាងក្រោមនេះគ្រាន់តែជារូប ដែលខ្ញុំបានដឹងពីន័យរបស់វាថាមិនគប្បីនឹងយកមកសាក់ ទោះវាស្អាត វាគួរអោយស្រលាញ់ប៉ុណ្ណា។ #### រូបផ្កា #### ព្រោះន័យគឺអភ័ព្វ ក្នុងជីវិតជួបរឿងមិនសមបំនង។ http://i67.tinypic.com/245hdw1.jpg http://i64.tinypic.com/11769hi.jpg #### រូបយុទ្ធការ #### ព្រោះវាជារបស់មុខស្រួចដែលគេប្រើវាគប់បុកនឹងដីដើម្បីសំចតនាវា។ http://i66.tinypic.com/111pfv9.jpg ចូរចងចាំថាសាក់ដើម្បីប្រយោជន៍ល្អ កុំសាក់ដើម្បីតែស្អាត កុំព្រោះតែលេងសើច បើជ្រុលឈឺសាច់ គឺឈឺអោយមានតំលៃ👌😉 https://youtu.be/BGqjQ7X-J5w
0.000 SRY$0.00
Global
Global

Comments