This post has been deleted
ជាដំបូងអនុញ្ញាតអោយខ្ញុំសូមអគុណដល់បង@dany ដែលបានបំផុសគំនិតតែងសេចក្តីនេះឡើង និងអគុណដល់បងស្រី@reacheany.artដែលបានផ្តល់ឱកាសដល់ប្អូនបានចូលរួមតែងសេចក្តីពីពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

តាមពិតទៅពិធីបុណ្យភ្ជុំបិណ្ឌមិនមែនជាពិធីរបស់សាសនាព្រះពុទ្ធទាំងស្រុងនោះទេ។ពិធីបុណ្យនេះ មានជាប់ទាក់ទងនឹងសាសនាព្រហ្មញ្ញ និងសាសនាជីរបស់ខ្មែរ យើងដែរ ។ ដោយយោងទៅតាមតាមព្រះធម៌ព្រះពុទ្ធ ការឧទ្ទិសកុសលផលបុណ្យទៅប្រេតបាន លុះត្រាតែ ទាយកទាយិកាដែលជាកូនចៅ សាច់លោហិតរបស់ប្រេតធ្វើបុណ្យវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃលោកសូត្របង្សុកូលឧទ្ទិសកុសលហើយ ព្រះសង្ឃឆាន់ចង្ហាន់ខ្លះឬទាំងអស់តែម្តងឬក៏ត្រូវបានបុគ្គលអ្នកមានសីលទើបបានទទួល ។
ចំនែកសាសនាព្រាហ្មញ្ញនិងសាសនាជីដែលជឿលើព្រលឹងគេច្រើនតែយកចំណីអាហារ ទាំងនោះទៅជូនព្រលឹងអ្នកស្លាប់ផ្ទាល់ៗតែម្តង ដោយគ្រាន់តែមានគ្រូមន្តអាគម ធ្វើពិធីអោយនោះ ជាការ ស្រេច ដែលសំណែនទាំងអស់នោះ មនុស្សដែលមានជីវិតទូទៅ មិនអាចយកមកបរិភោគបាន ឡើយ។

មូលហេតុដែលប្រារព្ធពិធីបុណ្យនេះឡើងគឺនៅសម័យបុរាណកាលគេធ្វើពិធីនេះឡើងដើម្បីរៀបចំធ្វើសង្ឃភត័ទំនុកបំរុងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តរយៈពេលបីខែចាប់តាំងចូលវស្សារហូតដល់ថ្ងៃចេញវស្សា។

ម្យ៉ាងទៀតដោយក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំរលឹមប៉ប្រិចធ្វើអោយព្រះសង្ឃមានការលំបាកធ្វើគោចរបិណ្ឌបាត្រហេតុដូច្នេះទើបពុទ្ធបរិស័ទ្ធនាំគ្នាធ្វើពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ម្យ៉ាងវិញទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនដល់ដល់ជីដូនជីតា ញាតិការប្រាំពីរសន្តាន និងបុព្វការីជន ដែលបានចែកឋានទៅកាន់របរមលោក រឺភ្លាំងភ្លាត់ក្នុងភពណាមួយក្នុងវាលវដ្តសង្សារកើតជាប្រេត តាមរយៈអនុភាពនៃសង្ឃទក្ខិណានុប្បទានអោយបានរួចផុតចាកទុក្ខទាំងពួង។
រដូវបុណ្យភ្ជុំបិណ្ឌគេតែងប្រារព្ធនៅរដូវវស្សាព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱ


ចំណែកអ្នកខ្លះចូលចិត្តទៅបោះបាយបិណ្ឌនៅឯវត្តវេលាទៀបភ្លឺ ព្រោះគេជឿថា ធ្វើបែបនេះពួកប្រេតទទួល បាន។គេនាំគ្នាដាំបាយដំនើបពូនជាមួយដូង ល្ង សណ្តែកដាក់ក្នុងចានរៀងខ្លួនដោយអុជធូបប្រាំសសៃដាក់លើចានហើយដើរជុុំវិញព្រះវិហារ3ជុុំដើម្បីបោះអោយប្រេតព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ។ពេលដើរបានមួយជុំ ព្រះវិហារអាចារ្យប្រកាសថា អនុមោទនាលើកអើយ!! ។ ទាំងអស់គ្នាស្រែកថា៖ សាធុ! រួចគេចាប់ យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ឬផ្កាផ្សេងៗ១ទងនៅលើដីដែរ។ ចំនែកបាយបិណ្ឌនិងធូបនៅនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែល នៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីធ្វើបុណ្យបញ្ជូនឲ្យខ្មោចដែលគ្មាន បងប្អូន ។ អាចារ្យហាមមិនឲ្យលាងចាននិងដៃនៅទីនោះឡើយ ។
ជារៀងរាល់ឆ្នាំគ្រួសាររបស់ខ្ញុំមិនដែលបានទៅបោះបាយបិណ្ឌទេ ប៉ុន្តែយើងនៅតែចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ តាំងពីថ្ងៃបិណ្ឌទី1 ដោយការទិញម្ហូប ចំនីអាហារ យកមករៀបចំធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តផ្ទាល់ និងការចូលជាបច្ច័យតាមវេនវត្តនីមួយៗ យ៉ាងហោចណាស់អោយបាន 7វត្ត។

ជាពិសេសអ្នកម្តាយខ្ញុំតែងតែវេចនំអន្សមចេករឺអន្សមជ្រូកជាចំនីដើម្បីយ
ជាទូទៅមុនយកចង្ហាន់ផ្កាភ្ញីទៅវត្ត ខ្ញុំតែងតែថ្វាយបង្គំលើកបាយសំលរក្នុងស្រាក់រួមជាមួយបច្ច័យ រឺរបស់អ្វីតិចតួចជូនដល់លោកយាយ ប៉ាម៉ាក់ខ្ញុំសិនព្រោះលោកទាំងអស់គ្នាជាព្រះរស់នៅក្នុងផ្ទះ។

ពេលទៅដល់វត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ខ្ញុំតែងសូត្រឧទ្ទិសថា៖
> ឥទមេ ញាត្តិនហោតុ សុខាតាហោតុ ញាតិយោ រីទាននេះសូមដល់ញាតិទាំងឡាយរបស់ខ្ញុំ សូមអោយញាតិទាំងឡាយរបស់ខ្ញុំបានសុខចុះ។
បន្ទាប់មកខ្ញុំក៏រាប់បាតរំដោះកម្មពារ ហើយពូនភ្នំខ្សាច់សូមអោយខ្ញុំ គ្រួសារខ្ញុំ និងមនុស្សជាទីស្រលាញ់របស់ខ្ញុំបានឆ្លងផុតវាល3អន្លង់4 ។



ឥឡូវនេះនាងខ្ញុំសូមអញ្ជើញ@kounpachhay ជាអ្នកបន្តវ
Comments