តាមពិតជំរៅបេះដូងវាគឺជាភាពឯកោទេ តែតណ្ហារបស់វាធំជាងភពផែនដីឆ្ងាយណាស់ ! វាត្រូវការ ការថ្នាក់ថ្នមលួងលោម បបោសអង្អែល ..... វាព្យាយាមផ្សារភ្ជាប់ពិភពលោកដោយសេចក្តីស្រឡាញ់ ។ ប៉ុន្តែធម្មជាតិមួយដែលលំបាក គឺការទើសចិត្តគ្នា ដែលនាំឲ្យមនុស្សនឿយណាយជិនឆ្អន់ជាមួយមនុស្សដូចគ្នា(ឋាមពលស្រូបចូលនិងច្រានចេញ) ធ្វើឲ្យបាត់បង់ក្តីស្រឡាញ់អស់រៀងខ្លួន ។ ហេតុនេះគេត្រូវតែរៀនសូត្រពីភាពរីករាយ ដែលមានសេចក្តីស្រឡាញ់ មេត្តាករុណាជាមូលដ្ឋាន ត្រូវបើកវគ្គសន្ទនាជាមួយខ្លួនឯងឲ្យបានច្បាស់ថាៈ តើជីវិតខ្លួនឯងអមតៈទេ ? សព្វវត្ថុនៅក្នុងលោកសុទ្ធតែជារបស់ដែលនឹងត្រូវព្រាត់ប្រាសទៅមិនទៀងទាត់ គ្មានអ្នកណាយកអីបានពីលោកនេះទៅទេ ។ គ្រួសារ សាច់ញាតិ មិត្តសម្លាញ់ ប្រទេសជាតិ ... មានត្រឹមតែក្តីស្រឡាញ់គឺមានគ្រប់អត្ថន័យទាំងអស់ « ទុកក្តីស្រឡាញ់ក្នុងបេះដូងមនុស្ស ប្រសើរជាងទុកការឈឺចាប់ក្នុងលោកនេះ ឲ្យដល់មនុស្ស ! » ។
Comments