តេីបងប្អូនទាំងអស់គ្នាស្គាល់ដេីមយិនសុិនរឺទេ? ហេីយយិនសុិនមានអត្តប្រយោជន៍អ្វីខ្លះ? (인삼)sarith71 Follow4yrបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់លឺនិងធ្លាប់ស្គាល់មេីមយិនសុិនហេីយមែនទេ? តែបងប្អូនខ្លះក៏មិនទាន់ស្គាល់ដេីមនិងស្លឹករបស់វាដែរមែនទេ? ខាងក្រោមនេះជាដេីមនិងស្លឹករបស់យិនសុិន ហេីយនៅប្រទេសកូរ៉េគឺគេដាំបែបនឹងឯង យិនសុិនខ្លះមានអាយុកាល១ឆ្នាំគឺគេដកវាហេីយ យិនសុិនខ្លះទៀតមានអាយុកាល៣ទៅ៥ឆ្នាំទេីបគេដកវា ហេីយតម្លៃក៏ថ្លៃទៅតាមនិងដែរ។ ការដាំយិនសុិនមានអាយុកាល១ឆ្នាំអត់សូវពិបាកទេ គឺគេធ្វេីរងបែបនេះជាការស្រេច👇👇បេីដាំរយ:ពេលយូគឺគេធ្វេីជារោងដេីម្បីទប់អាកាសធាតុត្រជាក់(하우스)។ បងប្អូនប្រហែលជាដឹងហេីយមែនទេថា អត្តប្រយោជន៍របស់យិនសុិនមានអ្វីខ្លះនោះ យិនសុិនមានអត្តប្រយោជន៍ចំពោះសុខភាពច្រេីនមែនទែន នៅប្រទេសកូរ៉េប្រជាជនរបស់គេតែងតែដាំយិនសុិនស្ទេីគ្រប់តំបន់ទាំងអស់ ព្រោះយិនសុិនប្រជាជនកូរ៉េចូលចិត្តទទួលទានខ្លាំងណាស់។ រីឯប្រទេសខ្មែរយេីងក៏មានយិនសុិនដែរ ក៏ប៉ុន្តែយិនសុិនដុះបែបធម្មជាតិ តាមខ្ញុំដឹងនៅប្រទេសកម្ពុជាយេីងប្រហែលជាមិនទាន់មានខេត្តណាមានដាំយិនសុិន និងបច្ចេកទេសដាំនៅឡេីយទេ។ ប្រសិនជាអាចខ្ញុំចង់អោយប្រទេសកម្ពុជាយេីងមានដាំដែរ ដេីម្បីអោយប្រជាពលរដ្ធយេីងបានទទួលទានគ្រប់ៗគ្នាអោយមានសុខភាពល្អនិងអាយុវែង។ អត្តប្រយោជន៍របស់យិនសុិនមានដូចជា៖ ១. ជំនួយកំលាំង ២. ជំនួយខួក្បាល ៣. សំរួលសំពាតឈាម ៤. កំចាត់ខ្លាញ់ដែលកកក្នុងសរសៃឈាម ៥. កំចាត់រោគទឹកនោមផ្អែម ៦. កាត់បន្ថយភាពចាស់ជរា និងមានអាយុវែង ៧. ធ្វេីអោយរដូវស្រ្តីមកប្រក្រតីមិនឈឺពោះ ជាពិសេសគេចូលចិត្តដាក់ត្រាំស្រាផឹកណាស់ នៅប្រទេសកូរ៉េបេីយិនសុិនអាយុកាល៥ឆ្នាំក្នុងមួយកែវ20ទៅ30មុឺនវ៉ុនបេីគិតជាលុយដុលារ190$ទៅ290$ ទៅតាមកែវធំតូច។ ពីខ្ញុំsarith71រីករានិងចែករំលែកចំណេះដឹងខ្លះៗដល់បងប្អូន😍😍 video https://youtu.be/z_CJ7C2IW-g
Comments