Serey is utilizing Blockchain technology

៤ ជំហានក្នុងការធ្វើរឿងគ្រប់យ៉ាងឱ្យទទួលបានជោគជ័យ

samtra8



•ជំហានទីមួយ- ស្រាវជ្រាវ 
ស្រាវជ្រាវពីរឿងដែលអ្នកចង់ធ្វើនោះឱ្យបានគ្រប់ជ្រុងជ្រោយ សួរមនុស្ស រៀមច្បង អ្នកជំនាញវិស័យនោះឱ្យបានច្បាស់លាស់មុននឹងចាប់ផ្តើម

•ជំហានទីពីរ- សាកល្បង 
មើលច្រើន គិតច្រើន បានត្រឹមតែដឹងប៉ុណ្ណោះ បើមិនធ្វើយើងមិនអាចចេះពីវាបានឡើយ ដៃឆ្វេងធ្វើ ដៃស្តាំរៀន ទើបអ្នកអាចទទួលបានលទ្ធផល

•ជំហានទីបី- កែតម្រូវ 
ធ្វើ ប្រាកដជាខុស ពេលជួបបញ្ហាម្តងៗ វិភាគពីកំហុសខ្លួនឯង ហើយធ្វើការកែតម្រូវរកវិធីដែលល្អជាងនេះ បង្កើនសមត្ថភាពខ្លួនឯង រៀនពីកំហុស ចងក្រងជាបទពិសោធ

•ជំហានទីបួន- ជាចំណុចដែលសំខាន់ជាងគេ គឺបន្តធ្វើរឿងបីខាងលើនេះម្តងហើយម្តងទៀត ជោគជ័យបានមកពីការធ្វើរឿងដដែលៗច្រើនដង តែគួរឱ្យស្តាយមនុស្សភាគច្រើនមិនបានតស៊ូធ្វើរឿងដែលខ្លួនបានចាប់ផ្តើមឱ្យចប់ចុងចប់ដើមឡើយ។
230.691 SRY$0.00
Cambodia
Cambodia

Comments