Serey is utilizing Blockchain technology

កុំភ្លេចកំណើត

S
ធ្វើជាមនុស្សកុំមានបានបន្តិចបន្តួចភ្លេចកំណើតរបស់ខ្លួនឯង ដែលធ្លាប់ក្រលំបាកអោយសោះ កុំអំណួតពេកថាខ្លួនឯងខ្លាំង ដល់ពេលទាល់បាក់កម្លាំងធ្វើមុខស្លាំងលែងហាស្តី ។ ![image](https://img.esteem.ws/4d4enr3mgd.jpg) ពេលដល់ត្រើយកុំកន្តើយធ្លើយ អរគុណនោះទើបពិតជាគំនិតនៃគុណធម៍ រៀនទទួលស្គាល់អ្វីដែលអ្នកបានធ្វើខុស ពេលនោះខ្លួនអ្នកនឹងមាតម្លៃជាង កុំហុសអ្នកបានធ្វើនោះទៅទៀត ។ ![image](https://img.esteem.ws/rc8bz50mur.jpg) នៅពេលដែលអ្នកអត់ អ្នកគ្មានលុយ ក្លាយជាអ្នកក្រ គ្មានមុខមាត់ ទើបអ្នកដឹងថាពិភព នៃមនុស្សពិតប្រាកដ សាហាវខ្លាំងណាស់គួរខ្លាចកម្រិតណា ។អនាគត ជាផលបូករបស់សកម្មភាពអតីតកាលនិងបច្ចុប្បន្ន ។ ![image](https://img.esteem.ws/2g01wbtpmx.jpg) ថ្ងៃឈប់សម្រាកហោះចេញរកក្តីស្រមៃខ្លះផង កុំខំសម្ងំក្នុងផ្ទះមើលតែទូរទស្សន៍ ត្រូវចេះបន្ថែមកំលាំងចិត្តអោយខ្លួនឯងអោយបានរាល់ថ្ងៃ ទោះហត់ប៉ុណ្ណាក៍ដោយក៍មិនត្រូវបោះបង់គោលដៅឡើយ ។
0.000 SRY$0.00
Global

Comments