ដើម្បីពង្រឹងការជឿទុកចិត្ត trust
ការជឿទុកចិត្តវាគឺជាមូលដ្ឋានគ្រឹះមួយ នៃការធ្វើឱ្យប្រសើរឡើងនៃជីវិតរបស់មនុស្សគ្រប់រូប គឺចាំបាច់ណាស់ដើម្បីអាចរស់នៅនិងអាចចូលក្នុងទំនាក់ទំនងសង្គម គឺមានន័យថាអ្នកចាប់ផ្តើមពីលទ្ធផលពិតប្រាកដមួយដោយមិនអាចព្យាករណ៍វាបានច្បាស់និងរួមមានហានិភ័យជាក់លាក់ផងដែរ អ្នកត្រូវអនុវត្តនូវគន្លឹះមួយចំនួនជាញឹកញាប់ដើម្បីបង្កើននូវការជឿទុកចិត្តវាងគ្នានិងគ្នាទៅវិញទៅមក។
នាងខ្ញុំសូមផ្តល់នូវចំណុចដ៏សំខាន់ៗមួយចំនួនដល់មិត្តអ្នកអាន ដែលជាគន្លឹះបង្កើននូវការជឿទុកចិត្តគឺមានដូចខាងក្រោមនេះ :
១- ត្រូវតែប្រាប់ការពិតឱ្យមនុស្សផ្សេងទៀតដឹងអំពីអ្វីដែលអ្នកកំពុងធ្វើនិងប្រាប់រឿងនេះដោយប្រើនូវភាសាសាមញ្ញៗ
២-ត្រូវហ៊ានកែកំហុស (ប្រសិនបើអ្នកបានធ្វើអ្វីខុស អ្នកត្រូវតែព្យាយាមធ្វើការកែប្រែនិងសុំអភ័យទោសចំពោះបុគ្គលនោះ)
៣-បង្ហាញភាពស្មោះត្រង់(ទទួលស្គាល់ការចូលរួមចំណែករបស់អ្នកដទៃ តំណាងឱ្យអ្នកដទៃដែលមិនអាចមានវត្តមាននៅ
ពេលនោះដើម្បីដោះស្រាយអ្វីដោយខ្លួនឯងបាន ហើយនឹងមិននិយាយដើម)
៤-ធ្វើឱ្យក្លាយជាល្អប្រសើរជាងមុន(ព្យាយាមអភិវឌ្ឍខ្លួនឯង ចាត់ទុកការឆ្លើយតបឬការទទួលបានមតិយោបល់ពីអ្នកដទៃ
ជាអំណោយ និងយកវាទៅសិក្សាកែលម្អ)
៥-បញ្ជាក់ច្បាស់ពីការរំពឹងទុករបស់អ្នក( ត្រូវតែមានតម្លាភាព អំពីការរំពឹងទុករបស់អ្នក ចំពោះអ្នកដទៃ)
៦-ស្តាប់ជាមុនសិន(ស្តាប់ដោយយកចិត្តទុកដាក់ជាមុន កុំសន្មតថាអ្នកដឹងអ្វីដែលសំខាន់បំផុតចំពោះអ្នកដទៃហើយក៏កុំ
សន្មតថាអ្នកនឹងដឹងចម្លើយឬក៏សំណួរទាំងអស់។
៧-ផ្តល់ទំនុកចិត្ត(ផ្តល់ទំនុកចិត្តដល់អ្នកដទៃផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្ហាញថាពួកគេមានតម្លៃនិងមានភាពជឿ
ទុកចិត្ត)
៨-ត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀង(ជៀសវាងការទទួលខុសត្រូវនិងមិនងាកចេញពីវា កុំបន្ទោសអ្នកដទៃហើយកុំចង្អុល
បង្ហាញថារឿងមិនដំណើរការល្អ)
៩-បង្ហាញការគោរព(យកចិត្តទុកដាក់ដោយស្មោះដល់អ្នកដទៃ បង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះអ្នកដទៃមែន
ព្រមទាំង គោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបនិងគ្រប់មុខងារទាំងអស់ ផ្តល់ឱ្យអ្នករាល់គ្នានូវការគោរពរាប់អាន ជា
ពិសេសចំពោះអ្នកដែលមិនអាចធ្វើអ្វីបានសម្រាប់អ្នក)
១០-ផ្តល់មតិយោបល់ (បង្ហាញយ៉ាងច្បាស់នូវអ្វីដែលអ្នកចូលចិត្តឬមិនចូលចិត្ត ហើយចង្អុលបង្ហាញរបៀបនិងមូលហេតុក្នុងលក្ខណៈមិត្តភាព)
ដូច្នេះយើងត្រូវសិក្សាព្យាយាមសាកល្បងដើម្បីបង្កើននូវការជឿទុកចិត្តវាងគ្នានិងគ្នា។

Comments