កំណាព្យ: សម្រស់បឹង លុងហ្គែរ( Lungerersee)

សម្រស់ធម្មជាតិជាទីមនោរម្យ ជ្រួតជ្រាបចិត្តខ្ញុំពេលបានទស្សនា។
បឹងទឹកLungererអមដោយគិរី! តែមួយគ្មានពីរក្នុងដែនដីស្វីស។
ខ្ញុំសូមផ្តាំដល់បងប្អួនញាតិមិត្ត បើអ្នកពេញចិត្តហើយចង់ប្រតិព័ទ្ធ។
ពេលវិស្សមកាលវិវដ្តកៀកហើយ សូមកុំកន្តើយមកលេងកម្សាន្ត។
ទេសភាពលម្អបវរប្រណិត ឃើញត្រជាក់ចិត្តអស់ក្តីកង្វល់។
មើលន៏!សុរិយាចែងចាំងរស្មី លើកសម្រស់ថ្លៃឃើញទឹកថ្លាយង់។
គន់មើលពន្លឺរំលិចផ្លេកៗ ស្នេហាពន់ពេកចិត្តខ្ញុំជ្រះថ្លា។
ឱធម្មជាតិអើយ! អ្នកពិតអស្ចារ្យ បើមានវាសនាជួបអ្នកម្តងទៀត។

Comments