យល់ដឹងអំពីចក្ខុ (តើភ្នែកយើងអាយមើលឃើញដូចម្តេចទៅ។)
ថ្ងៃនេះនាងខ្ញុំនឹងពណ៌នាសង្ខេបពីរបៀបដែលភ្នែកយើងអាចមើលឃើញបាន។ នេះដោយសារតែភ្នែកជាកត្តាពាក់ព័ន្ធនឹងមុខងារនៅកន្លែងធ្វើការរបស់នាងខ្ញុំ។
មនុស្សយើងអាចមើលឃើញបានដោយសារតែភ្នែកនិងខួរក្បាលរបស់យើងធ្វើការជាមួយគ្នាជាអន្តរកម្ម។
តើភ្នែកធ្វើការដោយរបៀបណា? ភ្នែកចាប់ពន្លឺពីបរិស្ថាន។ កាំរស្មីពន្លឺនៃវត្ថុឆ្លុះបញ្ចាំងចូលទៅក្នុងភ្នែកតាមរយៈកែវភ្នែក។
រូបរាងប៉ោងនៃកញ្ចក់កែវភ្នែកជួយបញ្ចាំងពន្លឺទៅលើរីទីណា( Retina)ដែលស្ថិតនៅក្នុងភ្នែកផ្នែកខាងក្រោយ។ បន្ទាប់មកពន្លឺត្រូវបានចុះបញ្ជីដោយកោសិកាពន្លឺរាប់លាននៅលើរីទីណាហើយក៏ត្រូវបានបម្លែងទៅជាសញ្ញាអគ្គិសនី។ ពេលដែលសញ្ញាអគ្គិសនីនោះត្រូវបានបញ្ជូនទៅក្នុងខួរក្បាលតាមរយៈសរសៃប្រសាទអុបទិក( optic nerve) រួចហើយ ក៏សញ្ញានោះត្រូវបានបម្លែងទៅជារូបភាពដែលយើងរំពឹងទុក។ ដំណើរការដ៏ប៉ិនប្រសប់ទាំងនេះគឺដោយសារតែឥទ្ធិពលនិងកិច្ចសហប្រតិបត្តិការនៃខួរក្បាលរបស់យើង។តើភ្នែករបស់យើងដំណើរការនៅពេលយើងឃើញជម្រៅ ដូចម្តេចទៅ?នេះក៏ជាល្បិចកលដ៏ឆ្លាតមួយដែលភ្នែករបស់យើងធ្វើការជាមួយខួរក្បាលរបស់យើង។ យើងអាចមើលឃើញជម្រៅដោយសារយើងមានភ្នែកពីរ។ ខួរក្បាលទទួលបានរូបភាពពីរនៃវត្ថុមួយដែលខុសពីគ្នា។ ពួកគេប្រើភាពខុសគ្នានេះដើម្បីកំណត់ទីតាំងរបស់វត្ថុ ដូច្នេះហើយទើបយើងអាចមានសមត្ថភាពមើលឃើញជម្រៅបានព្រមទាំងអាចប៉ាន់ស្មានចម្ងាយបាន។
ដូច្នេះដើម្បីអាចមើលឃើញល្អ ភ្នែករបស់យើងត្រូវតែស្ថិតនៅក្នុងស្ថានភាពល្អហើយនិងខួរក្បាលរបស់យើងត្រូវតែមានដំណើរការបានត្រឹមត្រូវដែរ។
ដូច្នេះភ្នែករបស់មនុស្សយើងគឺជាសេរីរៈសម្រាប់បញ្ជូនព័ត៌មានទៅឱ្យខួរក្បាលចំណែកខួរក្បាលវិញមានមុខងារផ្តល់ជាសញ្ញានៃវត្ថុដែលយើងមើលឃើញ៕
ភ្នែកមនុស្សយើងមានប្រភេទខុសៗគ្នា
យល់ដឹងអំពីពីកាយវិភាគសាស្ត្រនៃចក្ខុមនុស្ស។
សង្ឃឹមថាអត្ថបទមួយនេះនឹងអាចផ្តល់ជាប្រយោជ៍ដល់ប្រិយមិត្តអ្នកអាន!!!
ដោយក្ដីរាប់អានពីនាងខ្ញុំ :
@ reacheany .art
Comments