Serey is utilizing Blockchain technology

ថាមពលពន្លឺព្រះអាទិត្យជាថាមពលអនាគត

P

phuongsok

ថាមពលក្នុងភពផែនដឺដែលប្រើប្រាស់រាល់ថ្ងៃភាគច្រើនបានមកពីថាពលនៃចំហោះប្រេងឥន្ទនៈ និងឧស្ម័នដែលថាពលទាំងនេះនិងអស់ពីភពផែនដីនៅថ្ងៃណាមួយព្រោះប្រភពថាមពលនោះប្រើពេលយ៉ាងយូរដើម្បីកកើតឡើងវិញ ។ ថាមពលនាពេលអនាគតរបស់មនុស្សជាតិមានតែថាមពលនៃពន្លឺព្រះអាទិត្យមួយតែប៉ុណ្ណោះ ព្រោះវាជាថាមពលកកើតឡើងវិញ និងមិនអស់នោះឡើយ ព្រោះថាពលនេះកើតឡើងពីពន្លឺនៃព្រះអាទិត្យ ដោយថាមពលននៃពន្លឺនេះកើតចេញពីប្រតិកម្មនុយក្លេអ៊ែក្នុងភពនៃព្រះអាទិត្យ ។ ការបង្កើតបច្ចេកទេសក្នុងការបម្លែងថាមពលពន្លឺ ជាថាមពលអគ្គិសនីត្រូវបានរកឃើញក្នុងសតវត្សទី២០ ហើយនៅដើមសតវត្សទី២១នេះ មនុស្សបានងាកមកប្រើប្រាស់បច្ចេកទេសនេះដើម្បីផលិតថាមពលអគ្គិសនី ព្រោះវាជាថាមពលស្អាត (Clean Energy) មិនប៉ះពាល់ដល់បរិស្ថាន និងងាយស្រួល ។ 

ចំពោះតម្លៃនៃការផលិតថាមពលអគ្គិសនីដោយពន្លឺនៃព្រះអាទិត្យនៅមានតម្លៃខ្ពស់នៅឡើយបើធៀបនិងប្រេងសាំង និងថាមពលចេញពីនុយក្លេអ៊ែ តែនាថ្ងៃអនាគតពិតណាស់ថា ការផលិត និងប្រើប្រាស់ឧបករណ៍ដែលប្រើបា្រស់ថាមពលនៃពន្លឺព្រះអាទិត្យនិងសម្បូរបែបហើយធូរធ្លៃដើម្បីឆ្លើយតបនូវត្រូវការ និងការប្រើប្រាស់ និងជួយដល់បរិស្ថាន ៕ 

 

158.564 SRY$0.00
Cambodia
Cambodia

Comments