Serey is utilizing Blockchain technology

សង្ឃឹមថាលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះប្អូនៗ និងទទួលបាននិទ្ទេស A ច្រើន

P

phuongsok

ការសិក្សាក្នុងសម័យកាលកូវីដ១៩ ពិតជាលំបាក ហើយការប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងឆ្នាំសិក្សានេះ និងដឹងក្នុងពេលឆាប់ៗខាងមុខនេះ ។ ឆ្នាំនេះមានបេក្ខជនប្រហែល ១១ ម៉ឺននាក់បានចូលរួមប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយការប្រឡងនេះត្រូវបានបែងចែកជាពីរក្រុមគឺ សិស្សវិទ្យាសាស្ត្រពិត និងវិទ្យាសាស្រ្តសង្គម។ ចំពោះមុខវិជ្ជារូបវិទ្យា សិស្សធ្វើបានល្អច្រើន និងសង្ឃឹមនិទ្ទេស A ច្រើន។ 

ប៉ុន្មានឆ្នាំចុងក្រោយនេះនៅកម្រិតវិទ្យាល័យចាប់យក ថ្នាក់សង្គមច្រើនព្រោះគិតថាងាយប្រឡងជាប់និងស្រួលរៀន តែចំពោះការសង្ឃឹមយកនិទ្ទេសល្អ ដូចជា A ឬ B ថ្នាក់សង្គមពិតជាពិបាកណាស់និងទទួលបាន ។ ការកើនឡើងនៃសិស្សថ្នាក់សង្គមពិតជាបញ្ហាគួរឲ្យព្រួលបារម្ភព្រោះសិស្សដែលចាប់យកថ្នាក់សង្គមភាគច្រើនជា សិស្សដែលមានការសិក្សនៅមានកម្រិត និងការព្យាយាមស្វែងយល់ពីវិទ្យាសាស្ត្រខ្សោយណាស់បើប្រៀបធៀបសិស្សថ្នាក់វិទ្យាសាស្ត្រ ។ ការលើកកែប្រែបែបនេះក៏ដោយសារក្រសួងអប់រំ មិនបានដាក់មុខវិជ្ជាវិទ្យាសាស្ត្រនៅក្នុងថ្នាក់សិស្សសង្គមឲ្យប្រឡងសញ្ញាបត្រទុតិយភូមិ ៕ 

 

148.690 SRY$0.00
Cambodia
Cambodia

Comments