Serey is utilizing Blockchain technology

ការជួយរបស់ព្រះ

P

phuongsok

![MILLS-MAN-GOD-GLORY.png](https://serey.io/imageupload_data/b5959eafac4e9faeb5fc40c56d15aa2c7ed4a33e) ការបន់ស្រន់របស់មនុស្សកើតមានឡើងពេលមានបញ្ហាអ្វីមួយដែល គេរកនឹកដំណោះស្រាយមិនឃើញ ហើយត្រូវពឹងលើឬទ្ធីនុភាព របស់អាទិទេព ឬកម្លាំងក្រៅខ្លួនដើម្បីមកជួយឲ្យរួចផុតទុក្ខភ័យ។ ថ្ងៃនេះខ្ញុំសូមលើកយករឿងមួយដែលទាក់ទងនិងប្រធានបទដែលលើកឡើងថា “ការជួយរបស់ព្រះ” ។ មានភូមិតូចមួយស្ថិតនៅតាមបណ្តោយដងទន្លេ ហើយប្រជាជនដែលរស់នៅក្នុងភូមិនោះ រស់នៅបានយ៉ាងសុខសាន្ត និងពួកគេមានជំនឿលើការបន់ស្រន់ពីអាទិទេព ។ ក្នុងភូមិមានប្រាសាទមួយសង់សម្រាប់ប្រជាជនធ្វើការបូងសួង បន់ស្រស់យ៉ាងទៀងទាត់។ នៅរដូវភ្លៀងធ្លាក់ ភ្លៀងបានធ្លាក់យ៉ាងជោគជាំ ហើយទឹកទន្លេឡើងយ៉ាងខ្លាំងបណ្តាយឲ្យភូមិត្រូវរងគ្រោះដោយទឹកជំនន់។ ប្រជាជន និងសត្វក្នុងភូមិត្រូវធ្វើកាជំលៀសទៅទីទួលសុវត្ថិភាព។ បុរស់ម្នាក់បានរត់ទៅប្រាសាទដែលជាទីបន់ស្រន់ បានប្រទះនឹងអាចារ្យប្រចាំភូមិកំពុងតែធ្វើការបន់ស្រស់ ហើយបានប្រាប់គាត់ថា “ លោកអាចារ្យ ទឹកជំនន់លិចដល់ប្រាសាទឥឡូវហើយ ព្រោះទឹកជំនន់ឡើងលឿនណាស់ វាបានលិចផ្ទះអស់ហើយ ។ លោកអាចារ្យ ទឹកលិចដល់ប្រាសាទហើយ សូមលោកចាកចេញពីប្រាសាទ មុនទឹកលិចប្រាសាទនិងភូមិយើងទាំងស្រុង ទឹកជំនន់នេះធំណាស់ ។ អ្នកភូមិទាំងអស់បានទៅរកទីទួលសុវត្ថភាពអស់ហើយ ហេតុដូច្នោះសូមលោកទៅជួយមួយពួកយើងទៅកុំនៅបួងសួងទៀត” ។ លោកអាចារ្យបានតបទៅបុរស់នោះវិញថា “ ខ្ញុំមិនមែនជាមនុស្សដែលមិនជឿលើព្រះដូចអ្នកឯង នឹងអ្នកភូមិនោះទេ ខ្ញុំជំនឿទាំងស្រុងទៅលើព្រះ ហើយខ្ញុំជឿទុក្ខចិត្តថា ព្រះនិងមកជួយរូបខ្ញុំ រូបខ្ញុំមិនចាកចេញពីប្រាសាទជាដាច់ខាត អ្នកទៅចុះ !“ បុរសនោះក៏ចាកចេញទៅ ។ មិនយូរប៉ុន្មានទឹកជំនន់ក៏ឡើងដល់ត្រឹមចង្គេះ លោកអាចារ្យបានឡើងលើតុ ហើយបន្តិចក្រោយមកបុរស់ម្នាក់ទៀតបានជិះទូកមកជួយលោកអាចារ្យ ។ គាត់បានស្រែកប្រាប់លោកអាចារ្យថា “ អ្នកភូមិយើងម្នាក់បានប្រាប់ខ្ញុំថាលោកអាចារ្យនៅតែបន្តបន់ស្រន់ក្នុងប្រាសាទមិនទាន់ចាកចេញទេ ហេតុដូច្នោះហើយខ្ញុំមកជួយលោកហើយ សូមលោអាចារ្យឡើងជិះទូកនេះមក” ។ ប៉ុន្តែអាចារ្យនៅតែមិនព្រមទៅជាមួយអ្នកមកជួយនោះឡើយដោយលើកហេតុផលដដែលមុន។ ពេលស្តាប់ចប់បុរសជិះទូកមកជួយក៏អស់ចិត្ត ហើយក៏ចាកចេញទៅ។ ទឹកជំនន់នៅតែបន្តឡើងរហូតដល់ពីដានប្រាសាទ ហើយលោអាចារ្យឡើងទៅលើពីដាន នឹងនៅតែបន្តបន់ស្រស់សូត្រធ្វើមាត់ជីបអូចៗ មិនឈប់ឡើយ ដោយបន់ស្រន់ឲ្យព្រះមកជួយគាត់ និងមានជំនឿនថាព្រះនឹងមកជួយគាត់។ មិនយូរប៉ុន្មាន ក៏មានក្រុមកងសង្គ្រោះបន្ទាន់បានជិះឧទ្ធម្ភាគចក្រ និងទម្លាក់ជណ្តើខ្សែដើម្បីឲ្យលោកអាចារ្យឡើង រួចយកទៅកន្លែងទួលសុវត្ថិភាព។ ប៉ុន្តែគួរឲ្យសោកស្តាយលោកអាចារ្យនៅតែបដិសេធ ដោយលើកឡើងនូវហេតុផលដូចមុនៗ ។ ដឹងដូចនេះហើយក្រុមជួយសង្គ្រោះក៏ចាកចេញទៅជួយជនរងគ្រោះផ្សេងៗទៀត ដោយទុកឲ្យលោកអាចារ្យរងចាំព្រះបន្តទៀតចុះ។ ![beach-1835195_1920-1-777x583.jpg](https://serey.io/imageupload_data/1fd0e39d60a6fa18822f9d187da859ec54b673ce) នៅទីបញ្ចប់ទឹកជំនន់បានឡើងលិចជិតផុតដំបូលប្រាសាទ ហើយលោកអាចារ្យមានអារម្មណ៍សោកស្តាយ ហើយបានងើយក្បាលទៅលើមេឃ និងស្រែប្តឹងទៅព្រះជាម្ចាស់ថា “ ឲ! ព្រះជាម្ចាស់ខ្ញុំអើយ! ហេតុអ្វីទ្រង់មិនបើព្រះនេត្រមើលទូលបង្គុំទេឬ ? មួយជីវិតរបស់ខ្ញុំបានធ្វើការបូជាដើម្បីព្រះអង្គ ខ្ញុំមានជំនឿទាំងស្រុងលើព្រះអង្គ ហេតុអ្វីក៏ព្រះអង្គមិនព្រមជួយទូលបង្គុំ’ ។ រំពេចនោះស្រាប់តែព្រះជាម្ចាស់បានផុសនៅមុខលោកអាចារ្យដោយព្រះភក្ត្រញញឹម ហើទ្រង់មានព្រះបន្ទូលថា “ ឲលោកអាចារ្យដ៏ល្ងង់អើយ! យើងបានមកជួយអ្នកបីដង់ហើយ ដើម្បីឲ្យអ្នកទៅជាមួយអ្នកភូមិ តែអ្នកនៅតែមិនព្រមទៅ។ លើកទីមួយ យើងរត់មកប្រាប់អ្នកឲ្យទៅតាមអ្នកភូមិ លើកទីពីរយើងជិះទូកមកនាំអ្នកទៅ ហើយលើកទីបីយើងប្រើឧទ្ធម្ភាគចក្រមកយកអ្នក ទាំងបីលើកអ្នកមិនខ្វល់និងយើងឡើយ ។ តើឯងថាទៅមើល? ! នេះជាកុំហុលរបស់យើងឬ ដែលឯងមិនស្គាល់យើង!” ។ លោកអាចារ្យបានដឹងពីកំហុសរបស់ខ្លួន ហើយធ្វើការខមាទោសពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានផ្តល់ឲកាសលើកចុងក្រោយឲ្យលោកអាចារ្យ ដោយតោងដុំឈើអណ្តែត ។ តម្លៃអប់រំក្នុងរឿ ៖ ក្នុងជីវិតមនុស្ស ឪកាសកើតមានចំពោះអ្នកដោយមិនដឹងខ្លួន ហើយមនុស្សមួយចំនួនធំមិនចាប់យកឲកាសដោយមើលឲកាសមិនយល់ បែរជារអ៊ូរទាំ និងជីវិត ហើយបន្ទោសព្រហ្មលិខិត ហេតុអ្វីខ្ញុំមិនមានឲកាសជោគជ័យដូចគេ? ហេអ្វីជីវិតខ្ញុំអភ័ព្វម្លោះ? ទាំងអស់នេះគឺកើតមកពីមនុស្សមិនមានបញ្ញា ។ ចូរអ្នកចាប់យកឲកាសដែលកើតមានចំពោះអ្នក ពេលនោះជីវិតអ្នកនិងរីចម្រើនជានិរន្តរ៍ ។ @ ដោយខ្ញុំបាទ ភួង សុខ
0.000 SRY$0.00
Global
Global

Comments