Serey is utilizing Blockchain technology

ការងារឯករាជ្យ

P

phuongsok

ការព្យាយាមធ្វើការពិតជាសំខាន់ណាស់ ហើយរឿងដែលសំខាន់ជាងនេះទៀតនោះគឺការងារដែលចេញពីបេះដូង ។ មានបុគ្គលជាច្រើនណាស់ដែលលះបង់ការងារមានប្រាក់ខែច្រើន ហើយទៅធ្វើការងារដែលខ្លួនចូលចិត្ត និងរីករាយទោះលំបាក ហើយទោះត្រូវរងនូវការរិះន់យ៉ាងណាក៏ដោយ ក៏នៅតែបន្តធ្វើមិនរាថយ ។ ការងារដែលធ្វើដោយឯករាជ្យ ដោយចិត្ត ពិតណាស់វាមានផលវិជ្ជមានច្រើនព្រោះថា ពេលធ្វើការដែលចេញពីចិត្តវាមិនមានអារម្មណ៍ថាហត់នឿយ ទោះលំបាក មិនស្ទាក់ស្ទើរ ព្យាយាមស្រាវជ្រាវរកអ្វីថ្មីៗ ចេះកែឆ្នៃ បង្កើតថ្មី អភិវឌ្ឍន៍ខ្លួនមិនឈប់នៅមួយកន្លែង ចង់ឲ្យស្ថាប័នរីកចម្រើន មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាដើម ។ 

ជីវិតដែលបានធ្វើការងារដោយឯករាជ្យ វាមានតម្លៃណាស់ព្រោះ ឯករាជ្យផ្លូវចិត្តបានដឹកនាំឲ្យមានឯករាជ្យផ្លូវកាយ ។ រូបកាយមានថាមពល មានសុខភាពល្អ វាបណ្ដាលឲ្យការងារនៅតែបន្តរីកចម្រើនជាលំដាប់ ។ មនុស្សគ្រប់រូបពិតជាត្រូវការឯករាជ្យ មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើការសម្រេចចិត្ត និងធ្វើអ្វីដែលខ្លួនចង់ធ្វើ ។ ដូច្នោះក្នុងការដឹកនាំមនុស្ស ត្រូវយល់ពីចិត្តសាស្ត្រមនុស្ស និងផ្តល់តម្លៃឲ្យមនុស្ស និងអប់រំឲ្យមនុស្សយល់ពីតម្លៃជីវិត ហើយនិងបុព្វហេតុនៃការងារក្នុងជីវិត ៕

182.326 SRY$0.00
Cambodia
Cambodia

Comments