Serey is utilizing Blockchain technology

ចង់នោះចង់

P

phuongsok

ហេតុនិងផល គ្មានអ្វីដែលកើតឡើងហើយដោយគ្មានហេតុនោះទេ ហើយផលវាអាស្រ័យដោយហេតុ បើហេតុមិនទាន់គ្រប់គ្រាន់នោះផលក៏គ្មានដែរ ។ ព្យាយាមធ្វើហេតុឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ នោះផល់វានឹងផ្តល់ឲ្យ ដូចដាំដើមស្វាយ ដាំដើមទុរេន  បើដាំដើមស្វាយ ថែដើមស្វាយឲ្យបានត្រឹមត្រូវនោះវានឹងផ្តល់ឲ្យនូវផ្លែស្វាយ ហើយបើដាំដើមទុរេន វានិងផ្តល់ឲ្យនូវផ្លែទុរេនហើយ ។ មានរឿងជាច្រើនដែលមនុស្សគិតថាហេតុអ្វីបានជាមិនបានដូចបំណងពេលធ្វើហើយ ប្រឹងហើយ ចម្លើយនោះគឺហេតុមិនទាន់គ្រប់គ្រាន់នោះឯង ព្យាយាមទៀត កុំអស់សង្ឃឹម ហើយកុំឈប់ត្រឹមហ្នឹង ។ ធ្វើមួយឲ្យហើយមុនធ្វើទាំងអស់ កុំចង់ច្រើនពេក ព្រោះច្រើនពេក នាំឲ្យហេតុមិនគ្រប់គ្រាន់ដើម្បីសម្រេចការងារ ។ កុំបាច់ប្រៀបធៀបនិងអ្នកដ៏ទៃ ព្រោះយើងធ្វើការងាររបស់យើងឲ្យបានល្អ អ្វីដែលយើងធ្វើបានប៉ុណ្ណារីករាយនូវអ្វីដែលខ្លួនមាន  ។ 

188.069 SRY$0.00
Cambodia
Cambodia

Comments