Serey is utilizing Blockchain technology

ភពផែនដីទីពីរ

P

phuongsok

បច្ចុប្បន្នការផ្លាស់ប្តូរអាកាសធាតុលើភពផែនដី កាន់តែប្រែប្រួលខ្លាំងទៅៗ ហើយមនុស្សបានព្យាយាមរុករកភពថ្មីសម្រាប់មនុស្សជំនាន់ក្រោយ ។ ការសិស្សាជាច្រើនបានបង្ហាញថា ភពផែនដីនាពេលអនាគតនិងក្លាយជាភពដែលមិនអាចឲ្យជីវិតបង្កបង្កើតបាន ព្រោះកម្តៅ និងស្រទាប់អូសូន្ស ត្រូវបានបំផ្លាញ ហើយអ្វីដែលកើតឡើងនោះវាច្បាប់ធម្មជាតិ។ អ្វីដែលកើតឡើងហើយតែងបែកធ្លាយទៅវិញ អ្វីៗជាភាពមិនទៀតទាត់ ហើយការសិក្សាព្យាយាមស្វែងរកថ្មីជាការខិតខំប្រឹងប្រែងរបស់មនុស្សជាតិដើម្បីបន្តពូជពង្ស និងជាក្តីស្រមៃដើម្បីបង្កើតជីវិតលើភពផ្សេង បង្កើតរដ្ឋដែលល្អជាងអ្វីដែលធ្លាប់មាននៅលើផែនដី ។

ការខិតខំប្រឹងប្រែងទាំងអស់ក្នុងការស្វែងរកភពថ្មីជាភពដែលមានជីវិត វាត្រូវប្រើពេលយ៉ាងយូរ ហើយភពដែលជាក្តីស្រមៃបន្ទាប់នៃផែនដីទី២ នោះគឺភពអង្គារ៍។ ភពអង្គារ៍ជាភពដែលអាចជាភពផែនដីទី២ ព្រោះវិមាត្រ ស្រទាប់បរិយាកាស និងសណ្ឋានដី កម្រិតទំនាញ និងលក្ខណជាច្រើនទៀតវាប្រហាក់ប្រហែលនឹងផែនដី ។ 

តើមានភពណាប្រសើរ ជាងភពអង្គារ៍ឬ ? ចម្លើយនោះគឺមានតែក្នុងចក្រវាឡរបស់យើងមានភពច្រើន ហួសប្រមាណ ហើយមានប្រព័ន្ធព្រះអាទិត្យច្រើន មានកាឡាក់ស៊ីជាច្រើន។ ភពដែលមានជីវិតពិតជាមានតែភពនោះវាឆ្ងាយរាប់លានឆ្នាំពន្លឺដែលគ្មានយាន្តអាចនាំទៅដល់។ ភពដែលអាចទៅដល់ជាភពអង្គាដែលយើងរំពឹងទុកថាជាភពផែនដីទី២ ។ 

រូបភាព

 

156.493 SRY$0.00
Cambodia
Cambodia

Comments