ទីណាក៏ជាសាលារៀន

ការរៀនសូត្រមិនមែនត្រឹមតែក្នុងសាលា ឬថ្នាក់រៀនប៉ុណ្ណោះទេ តែយើងអាចរៀនបានគ្រប់ទីកន្លែង ហើយការរៀនរបស់មនុស្សអាចរៀនបានតាមរយៈការងារ សាលា និងមនុស្សជុំវិញដែលជោគជ័យ។
ការសិក្សាគឺប្រាថ្នានូវចំណេះដឹង និងបទពិសោធន៍ ហើយបទពិសោធន៍ខ្លះគឺពិតជាល្អសម្រាប់ក្មេងជំនាន់ក្រោយសម្រាប់យកទៅដឹកនាំជីវិតឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ការចូលរួមកម្មវិធី សិក្ខាសាលា បទបង្ហាញផ្សេងៗពិតជាមានប្រយោជន៍ ព្រោះការបើកចំហរបេះដូង ដើម្បីទទួលយកចំណេះដឹងថ្មី និងបទពិសោធន៍បុគ្គលជោគជ័យវាហាក់ ជាការបើកឲកាស នឹងចេះបង្កើតឲកាសអភិវឌ្ឍខ្លួនថែមទៀត។ ការធ្វើខ្លួនឲ្យមានសេចក្តីស្រេកឃ្លានចំណេះដឹង គឺវាបានជំរុញខ្លួនយើងឲ្យខំស្វែងរកនូវប្រភពចំណោះដឹង ដូចទឹកដែលកន្លះកែវ ហើយខំរំកិលរកប្រភពទឹកបន្ថែម តែបើអ្នកគិតថា អ្នកជាទឹកពេញកែវហើយ ចេះអស់ហើយ ស្គាល់អស់ហើយ នោះអ្នកកំពុងវង្វេងហើយ។
ការចូលសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ផ្សេងៗដែលទាក់ទងនិងការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជីវកម្ម ការស្វែងយល់ពីរបកគំហើញថ្មី និងរឿងជាច្រើនទៀត បានធ្វើឲ្យយើងបង្កើតឲកាសទៅរកភាពរីកចម្រើន ព្រោះថាយើងបានដឹងពីគន្លិះដែលនាំឲ្យបុគ្គលជោគជ័យបានអនុវត្ត និងដឹកនាំខ្លួនពីភាពក្រីក្រ ទៅជាសេដ្ឋី ពីអ្នកសុំការងារគេធ្វើ ទៅជាអ្នកបង្កើតការងារ រាប់រយកន្លែងឲ្យមនុស្ស -ល- ។
រូបភាពខាងក្រោមនេះជាសិក្ខាសាលា មុននិងការបោះជុំរំយុវជនជាសកលលើកទី៥ ក្រោមប្រធានបទ សុបិនខ្ញុំ ។ ខ្ញុំពិតជារីករីយ និងត្រេកអរដែលបានចូលរួមស្តាប់ និងទទួលបានចំណេះដឹង ព្រមទាំងបទពិសោធន៍ពីវាគ្មិនជោគជ័យ ដូចជា អ្នកឧកញ៉ា ពុង ឃាវសែ និងលោគ្រូ តឹក កេតុ ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗសម្រាប់យុវជន។



ជាសរុបមកការសិក្សារបស់មនុស្សគឺគ្មានថ្ងៃទីបញ្ចប់នេះទេ ហើយការសិក្សាពីបុគ្គលជោគជ័យពិតជាសំខាន់ក្នុងការអភិវឌ្ឍខ្លួន ហើយការសិក្សាស្រាវជ្រាវក្នុងសម័យបច្ចេកវិទ្យានេះកាន់តែងាយស្រួល ដោយយើងអាចរៀនតាមរយៈអិនធើណេត តាមទូរស័ព្ទ និងកុំព្យូទ័រដែលមានឯកសារយ៉ាងសម្បូរបែប។ ជាចុងបញ្ចប់ខ្ញុំមានសុភាសិតមួយពោលថា គ្មានគំនិតងងឹតលុះមរណា គ្មានការសិក្សាល្ងង់លុះក្ស័យ ។
@phuongsok
Comments