មធ្យោបាយកែប្រែជីវិត ឬ ជាការអភិវឌ្ឍខ្លួនដើម្បីឈានឡើង ៖
១- បង្កើតក្តីស្រម៉ៃនូវអ្វីដែលយើងចង់ធ្វើ ឬ អ្វីដែលយើងចូលចិត្តបំផុត
២- កត់ត្រាគោលការណ៍ដែលត្រូវធ្វើរួចអភិវឌ្ឍវាតាមលំដាប់
៣- បង្កើតភាសិតដាស់តឿនខ្លួនឯងហើយស្មោះត្រង់ក្នុងការគោរព
៤- រាល់ការអធិប្បាយត្រូវយកជាយុទ្ធសាស្ត្រផ្ទាល់ខ្លួន
៥- មើលគំរូបុគ្គលិកលក្ខណះមនុស្សល្បី ព្យាយាមរើសយកចំណុចល្អមកប្រើ
៦- ត្រូវចេះដាស់តឿនខ្លួនឯង រាល់ពេលមានអារម្មណ៍អស់សង្ឃឹម
៧- ព្យាយាមធ្វើឲ្យបានសម្រេចតាមគោលដៅម្តងមួយជំហានៗ ដោយសរសេរវាដាក់ជាប់ក្នុងហោប៉ៅ។
# ពេលឃើញគេដេក ឯងត្រូវដើរ ពេលឃើញគេដើរ ឯងត្រូវរត់ ពេលឃើញគេរត់ ឯងត្រូវរត់ឲ្យបានលឿនជាង១០ដងមុនគេជានិច្ច ! (នេះជាភាសិតដាស់តឿនចិត្តខ្លួនឯងរបស់ខ្ញុំកាលនៅរៀនវិទ្យាល័យ)
# ឲ្យតែបានទៅដល់គោលដៅ បើទោះជាមានជីវភាពដូចជាសត្វតិរិច្ឆានក៏មិនត្រូវបោះបង់កិច្ចការនេះចោលដែរ !(នេះជាភាសិតដាស់តឿនចិត្តខ្ញុំកាលនៅរៀនមហាវិទ្យាល័យ) ៕
Comments