វិបត្តិដំណេក(Sleep disorder)
ការដេកពួន ជារឿងហាក់ដូចជាសាមញ្ញ តែមិនងាយព្យាបាលបានទេ។ ពិបាកដំណេកមានពីរធំៗ មួយដេកមិនលក់ ពីរដេកច្រើនជ្រុល ។ ការដេកមិនលក់មានច្រើនសណ្ឋានទៀត ដែលសុំមិនរៀបរាប់ទេ ហើយដេកមិនលក់មិនមែនជាជម្ងឺដេកមិនលក់នោះទេ សូមកុំច្រឡំ។ មានជម្ងឺនិងបញ្ហារាប់សឹបអាចដល់រយមុខ ដែលក្នុងនោះធ្វើអោយដេកមិនលក់។ ត្រូវស្វែងយល់ថា ការដេកមិនលក់នោះ វានៅក្នុងជម្ងឺអី ហើយមានហេតុផលយ៉ាងណា ដែលជាទូទៅវាសាំញ៉ាំណាស់ មិនងាយយល់បានស្រួលដូចយើងតែងនិយាយផ្តល់ប្រឹក្សាគ្នានោះទេ ហើយពីម្នាក់ទៅម្នាក់ វាជាជម្ងឺឬបញ្ហាដែលមានហេតុផលផ្សេងគ្នាដាច់ស្រឡះ មិនមែនងាយនិយាយដូចអស់លោកចេះតែណែនាំអោយគេធ្វើនេះធ្វើនោះ លេបនេះលេបនោះ ដូចយកត្រីទៅអាំងឬប្រឡាក់ទេ។ ក្រៅពីប្រើថ្នាំអោយត្រូវនឹងឈ្មោះជម្ងឺឬបញ្ហារបស់វាដោយមានការដោះស្រាយដោយមិនប្រើថ្នាំថែមទៀត ដូចជាកែទម្លាប់ តម ប្រកាន់អនាម័យនៃការរស់នៅ របៀបធ្វើការ ការប្រកាន់ជំហរមួយអោយនឹងន មានជំលោះទាស់ទែងមានការំជួលចិត្តគ្មានដំណោះស្រាយជាដើម។ ការអោយដំណេកអាចត្រឡប់មកប្រក្រតីវិញ វាត្រូវសុីពេលយូរ ព្រោះទម្លាប់មិនល្អងាយនឹងកើតមានហើយរហ័សទៀត ការកែទំលាប់អាក្រក់ឬមិនល្អនេះអោយមកល្អវិញត្រូវសុីពេលរាប់ខែអាចដល់ឆ្នាំ។ គ្រាន់តែការសំពះ ដែលប៉ុលពតមិនអោយធ្វើមានរយ:ពេលតែបួនឆ្នាំ យើងត្រូវចំណាយពេលយ៉ាងតិច២០ឆ្នាំទើបអាចសំពះបានត្រង់ជួរគួរសមមកវិញបាន។ ដូចនេះ អ្នកមានបញ្ហាដេកមិនលក់ត្រូវយល់វាអោយច្បាស់ ហើយកុំចង់បានដេកលក់ភ្លាមដូចគេជប់ គ្មានពេទ្យជាឥសីជួយបានតាមចិត្តយើងចង់ទេ មានតែត្រូវរង់ចាំតាមលំនាំនិងប្រភេទនៃការដេកមិនលក់របស់ខ្លួន កុំចង់បានអោយតាមតែចិត្តដែលខ្លួនចង់បានអោយសោះ ត្រូវស្តាប់និងគោរពតាមគ្រូពេទ្យព្យាបាលអោយបានជាប់លាប់ ទៀងទាត់ជាប្រចាំ បើធ្វើលេងៗនាំអោយតែវិនាសខ្លួនឯងទេ។
3 votes
0 downvote
Cambodia
Comments